Trending now

កងទ័ពការពារព្រំដែនវៀតណាម - ចិនធ្វើការយាមល្បាតទ្វេភាគីតាមព្រំដែនជើងគោក

22:32 | 04/09/2019 (ប្រភព៖ qdnd.vn បកប្រែដោយ ហេង វុធ្ធី)

យុគស័យ - នាព្រឹកថ្ងៃទី ៣ ខែកញ្ញា បុស្តិ៍ការពារព្រំដែន Pha Long កងទ័ពការពារព្រំដែនខេត្ត Lao Cai (វៀតណាម) បានរៀបចំការយាមល្បាតទ្វេភាគីជាមួយកងវរសេនាតូចនៃកងទ័ពការពារព្រំដែន Nanxi និងកងទ័ពការពារព្រំដែនតំបន់រំដោះប្រជាជន Mengzì Shì (ចិន) ។

ក្រមកងទ័ពតាមល្បាតនៃប្រទេសទាំងពីរ (រូបថត៖ qdnd.vn)

ការល្បាតនេះត្រូវបានរៀបចំឡើងដោយកងវរសេនាតូចការពារព្រំដែន Nanxi (ចិន) ហើយភាគីទាំងពីរបានកំណត់ផែនការគឺធ្វើការយាមល្បាតពីបង្គោលព្រំដែន ១៦៥ (១) ដល់ ១៦៣ ដែលមានផ្លូវចម្ងាយជាង ៧ គីឡូម៉ែត្រ។ ក្នុងពេលដើរយាមល្បាតនេះ ភាគីទាំងពីរបានផ្សព្វផ្សាយដល់ប្រជាជននៅតាមតំបន់ព្រំដែនឲ្យគោរពុយ៉ាងម៉ឹងម៉ាត់តាមឯកសារច្បាប់ព្រំដែន ព្រមទាំង ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកស្តីពីការល្បិចកលនៃបទឧក្រិដ្ឋកម្មគ្រប់ប្រភេទតាមតំបន់ជាប់ ព្រំដែនផងដែរ។ លទ្ធផលនៃការល្បាតតាមព្រំដែនបានបង្ហាញច្បាស់ថា ប្រព័ន្ធស្ថានភាពនៃ បង្គោលព្រំដែននាពេលបច្ចុប្បន្ននៅតែរក្សាស្ថានភាពដដែល ហើយស្ថានភាពសន្តិសុខ សណ្ដាប់ ធ្នាប់នៅតំបន់ព្រំដែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីទាំងពីរ ត្រូវបានថែរក្សាយ៉ាងរឹងមាំ ហើយក៏មិនរកឃើញមានករណីណាមួយដែលរំលោភបំពានលើច្បាប់ឆ្លងដែនផងដែរ។

ការល្បាតលើកនេះទទួលបានជោគជ័យដ៏ល្អប្រសើរ តាមរយៈនោះជួយពង្រឹងយន្តការយាមល្បាតទ្វេភាគីលើព្រំដែនប្តូរវេនជាប្រចាំខែ ព្រមទាំងបង្កើនចំណងសាមគ្គីភាព មិត្តភាពក្នុងការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍កាន់តែល្អប្រពៃផងដែរ៕

(ប្រភព៖ qdnd.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ qdnd.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤