Trending now

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម

00:54 | 15/05/2019 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - គោលបំណងនៃដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសកម្ពុជាដើម្បីពង្រឹងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភាកម្ពុជា (រូបថតៈ vov.vn)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២០ ខែមីនាថា: ទទួលបានការអញ្ជើញរបស់លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភានឹងធ្វើទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០១៩។

ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសរវាងរដ្ឋសភាប្រទេស ទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

អាគារដ្ឋសភាកម្ពុជា (រូបថតៈ vov.vn)

នៅក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានជំនួបទ្វេភាគី រវាងរដ្ឋសភាប្រទេសទាំងពីរ ផងដែរ។ ក្រៅពីនេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញទៅ ទស្សនាតំបន់កសិឧស្សាហកម្មមួយនៅទីក្រុងហាណូយ ឬខេត្តជិតខាង និងទស្សនាតំបន់ ប្រវត្តិសាស្រ្ត នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស