Trending now

កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ មិត្តភាពរវាងយោធភូមិភាគទី២ ជាមួយកងទ័ពប្រជាជនឡាវ

16:49 | 11/02/2021

នាថ្ងៃទី១៩ ខែមករា នៅខេត្ត Son La នៃប្រទេសវៀតណាម បញ្ជាការដ្ឋានយោធភូមិភាគទី ២ កងទ័ពប្រជាជនវៀតណាមបានរៀបចំកិច្ចប្រជុំរវាងយោធភូមិភាគទី ២ កងទ័ពប្រជាជនវៀតណាមជាមួយអង្គភាពនានារបស់កងទ័ពប្រជាជនឡាវ ដើម្បីពិភាក្សាលើសភាពការណ៍ និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា ការពារជាតិឆ្នាំ២០២០ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០២១។

នៅឆ្នាំ ២០២០ យោធភូមិភាគទី២ និងអង្គភាពមួយចំនួននៃប្រទេសឡាវបានបំពេញល្អនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរបានចុះហត្ថលេខា រួមទាំងការបំពេញល្អនូវការរៀបចំការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ កិច្ចសហការក្នុងការការពារ ការកសាងនិងអភិវឌ្ឍខ្សែព្រំដែនវៀតណាម-ឡាវ ការសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងរៀបចំល្អនូវសកម្មភាពចងសម្ព័ន្ធមេត្រី ជួយតំបន់និងអង្គភាពមួយចំនួននៅភាគខាងជើងប្រទេសឡាវក្នុងការទប់ទល់នឹងជំងឺ Covid-19។

ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០២១

នៅឯកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Pham Hong Chuong មេបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគទី ២ បានស្នើឲ្យអង្គភាពនានានៃកងទ័ពប្រជាជនឡាវបន្តជួយគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពនៃយោធភូមិភាគទី ២ បំពេញល្អភារកិច្ចរបស់ខ្លួននៅតំបន់។ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំឆ្នាំ២០២១។ ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានយោធភូមិភាគទី ២ និងអង្គភាពនានាបានជូនសម្ភារៈពេទ្យសម្រាប់ការទប់ទល់នឹងជំងឺ Covid-19 ដល់អង្គភាពនានា របស់កងទ័ពប្រជាជនឡាវ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស