Trending now

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថមភាពក្នុងការអនុវត្តកិច្ចការការទូតប្រជាជន

08:40 | 09/11/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៧ ខែវិច្ឆិកា នៅទីស្នាក់ការសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ ក្នុងឱកាសលោកអញ្ជើញទទួលតំណែងជាឯកអគ្គរាជទូតថ្មីប្រចាំនៅវៀតណាម។

លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ (រូបថត៖ VUFO)

ក្នុងជំនួបនេះ លោកស្រី Nguyen Phuong Nga បានអបអរសាទរចំពោះការទទួលតំណែងថ្មីរបស់ឯកអគ្គរាជរដ្ឋទូត ចាយ ណាវុធ ហើយសង្ឃឹមថាលោកនឹងបំពេញបេសសកម្មក្នុងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យផងដែរ។ លោកស្រី Nguyen Phuong Nga បានបញ្ជាក់ថា សមាគមមិត្តភាពកម្ពុជាជាសមាគមទ្វេភាគីដ៏ស្វាហាប់ និងសុឆន្ទៈបំផុតនៅវៀតណាម។ លោកស្រី Nguyen Phuong Nga បានសង្ឃឹមថាលោកឯកអគ្គរាជទូត ចាយ ណាវុធ នឹងចំណាយពេលវេលានិងការយកចិត្តទុកច្រើនថែមទៀតក្នុងការចូលរួមនិងសម្របសម្រួលកម្មវិធីរបស់សមាគម។

តំណាងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ VUFO)

រីឯខ្លួនវិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ បានមានប្រសាសន៍ថានេះគឺជាឱកាសមួយសម្រាប់ស្ថានទូត សម្ព័ន្ធសមាគមនានា ដើម្បីពិភាក្សាអំពីសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ។ ក្នុងឱកាសនេះ លោកចាយ ណាវុធ បានថ្លែងអំណរគុណដល់ អង្គភាពនានារបស់វៀតណាមដែលបានផ្តល់ជំនួយនិងគាំទ្រកម្ពុជាក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនេះដែរ លោកចាយ ណាវុធ បានសម្តែងការរីករាយចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងទៅ ដែលក្នុងនោះវៀតណាមត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ រួមទាំងតួរនាទីជាប្រធានអាស៊ាន ២០២០ ទៀតផង។ លោកបានសង្ឃឹមថាវៀតណាមនឹងបំពេញល្អនូវភារកិច្ចរបស់ខ្លួនក្នុងតំណែងទាំងពីរដូចពោលនេះហើយ ដើម្បីរួមចំណែកជាវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤