Trending now

អប់រំដល់ក្មេងជំនាន់ក្រោយថែរក្សាទំនាក់ទំនងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា

16:12 | 05/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១ ខែមិថុនា លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញទទួលជួបលោក Hau A Lenh អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដែលដឹកនាំគណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមកំពុងបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពនៃជំនួបរវាងអនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Hau A Lenh ជាមួយឧបនាយករដ្ឋមន្ត្រីម៉ែន សំអន (រូបថតៈ daidoanket.vn

អញ្ជើញចូលរួមក្នុងពិធីក៏មានវត្តមានលោក ញ៉ែម វ៉ាលី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោក Nguyen Trac Toan អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

នៅក្នុងជំនួប លោក Hau A Lenh បានសំដែងបំណងចង់ឲ្យលោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បន្ដយកចិត្ដទុក ដាក់ និងសហការជាមួយវៀតណាមដើម្បីអនុវត្ដឲ្យមានប្រសិទ្ធភាពនូវការកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការរវាង​វៀតណាមនិងកម្ពុជា និងអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្ដិការរវាងរណសិរ្សទាំងបីកម្ពុជា -ឡាវ -វៀតណាម។ ក្នុងឱកាសនេះដែរ លោក Hau A Lenh ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរនិងប្រជា ជនម្ពុជាដោយបាននិងកំពង់បង្កលក្ខណៈងាយស្រួលដល់អាណិកជនវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាក្នុងពេលកន្លង មក។

អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Hau A Lenh និងឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ម៉ែន សំអន

លោក Hau A Lenh បានបញ្ជាក់ថា រណសិរ្សមាតុភូមិវៀតណាមនឹងបន្ដឃោសនារួមទាំងចលនាឲ្យ ប្រជាជនវៀតណាមអនុវត្ដត្រឹមត្រូវតាមច្បាប់របស់ប្រទេសទាំងពីរដើម្បីកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាព រួមចំណែកកសាងទំនាក់ទំនង "អ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី កិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងវៀត ណាមនិងកម្ពុជា"។

ទិដ្ឋភាពនៃជំនួប

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងរួមចំណែកបង្កើនទំនាក់ ទំនងមិត្ដភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងល្អប្រសើររវាងរណសិរ្សទាំងពីរ។ ហើយភារកិច្ចសំខាន់មួយដែលរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាគឺអប់រំដល់ប្រជាជន និងក្មេងជំនាន់ក្រោយយល់ច្បាស់នូវទំនាក់ទំនងមិត្ដភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ តាមរយៈនោះរួមដៃគ្នាថែរក្សាចំណងទំនាក់ទំនងដ៏ល្អប្រសើរនេះ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤