Trending now

អនុវត្តគោលនយោបាយចំពោះជនវៀតណាមដែលមានគុណបំណាច់កំពុងរស់នៅប្រទេសកម្ពុជា

11:27 | 23/04/2019 (បកប្រែដោយ សំណាង)

យុគសម័យ - នាថ្ងៃទី២២​ខែ មេសា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ​ នៃព្រះរាជាណាចក្រកម្ពុជា គណះកម្មាធិការអន្តរក្រសួងនៃរដ្ឋាភិបាល បានសហការជាមួយស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានរៀបចំសន្និសីទ្ធអនុវត្តគោលនយោបាយ របបចំពោះជនវៀតណាម ដែលមានគុណបំណាច់ (យោងតាម សេចក្តីសម្រេចលេខ ១០២ ) ដែលកំពុងរស់នៅកម្ពុជា។

ទិដ្ឋភាពនៅសនិ្នសីទ្ធ (រូបភាព Nhan Dan)

នៅក្នុងសន្និសីទ្ធ ឯកអគ្គរដ្ឋទូត Vu Quang Minh បានឲ្យដឹងថា នៅប្រទេសកម្ពុជា មានយុទ្ធជន កងទ័ពស្ម័គ្រចិត្ត អតីតយុទ្ធជនជាច្រើន ដែលបានពលីជីវិតក្នុងសម័យសង្រ្គាមដើម្បីរំដោះប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុន។

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ថ្លែងមតិក្នុងសន្និសីទ្ធ (រូបភាព TTXVN )

ឯកអគ្គរដ្ឋទូត លោក Vu Quang Minh សង្ឃឹមថា សមាគមអាណិកជនខ្មែរវៀតណាម នៅប្រទេសកម្ពុជា នឹងចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយបណ្តាស្ថានប័នពាក់ពន្ធ​ អនុវត្តឲ្យបានទូលំទូលាយ ដល់អាណិកជនវៀតណាម ដែលកំពុងរស់នៅកម្ពុជា។

បណ្តាលតំណាងចូលរួមសន្និសីទ្ធ មានមតិយោបល់ជាក់ស្តែងជាច្រើន ដើម្បីអនុវត្តសេចក្តីសម្រេចប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាលើកឡើងនូវបញ្ហាលំបាកមួយចំនួន​ ក្នុងការអនុវត្តគោលនយោបាយសម្រាប់អ្នកមាន​គុណបំណាច់ ដែលកំពុងរស់នៅកម្ពុជា៕

សេចក្តីសម្រេចលេខ 102/2018/NDCP បានកំណត់អំពីការជួយឧបត្ថម្ភ និងគោលនយោបាយអាទិភាពមួយចំនួនចំពោះជនជាតិវៀតណាម ដែលមានគុណបំណាច់ចំពោះបក្ស អ្នកចូលរួមតស៊ូ ក្នុងសម័យសង្រ្គាមការពារជាតិមាតុភូម និងបំពេញបេសកកម្មនៅប្រទេសមិត្តបច្ចុប្បន្ន​ដែលកំពុងរស់នៅក្រៅប្រទេស នឹងមានសុពលភាពចាប់ពីថ្ងៃទី៥ខែ កញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

(បកប្រែដោយ សំណាង)

(បកប្រែដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤