Trending now

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម

00:54 | 15/05/2019 (ប្រភព៖ vietnamplus.vn)

យុគសម័យ - លោកស្រីអនុប្រធានរដ្ឋវៀតណាមបានចាត់ទុកថា ឆ្នាំ ២០១៩ គឺជាឆ្នាំមានអត្ថន័យសំខាន់ពិសេសសម្រាប់ប្រជាជនវៀតណាមនិងកូរ៉េខាងជើង ដែលត្រូវបានកត់សម្គាល់តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកប្រធាន Kim Jong-un។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអនុប្រធានសមាគមមិត្តកូរ៉េខាងជើង -វៀតណាម លោកស្រី Ri Cang Juk (រូបថតៈ Duong Giang/TTXVN)

នារសៀលថ្ងៃទី ២៦ ខែមីនា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម ដឹកនាំដោយលោកស្រី Ri Cang Juk អនុប្រធានសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ក្នុងជំនួបនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានស្វាគមន៍គណៈប្រតិភូសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ព្រមទាំងកោតសរសើរចំពោះរាល់សមិទ្ធផលដ៏សំខាន់ដែលប្រជាជនកូរ៉េខាងជើងទទួលបានក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ។ រួមជាមួយគ្នានោះ លោកស្រីអនុប្រធានរដ្ឋវៀតណាមក៏បានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សពលករកូរ៉េខាងជើង ដែលលោកប្រធាន Kim Jong-un ជាប្រមុខនោះ ប្រជាជនកូរ៉េខាងជើងនឹងបន្តទទួលបានសមិទ្ធផលធំធេងជាច្រើនទៀត ក្នុងបុព្វហេតុកសាងសង្គមនិយមនិងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស លើកកំពស់ជីវភាពរបស់ប្រជាជន។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយលោកស្រី Ri Kang-juk និងប្រតិភូកូរ៉េខាងជើង​(រូបថតៈ Duong Giang/TTXVN)

ចំណែកឯប្រធានសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម លោកស្រី Ri Cang Juk បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីលោកស្រីអនុប្រធានរដ្ឋវៀតណាម ព្រមទាំងបានសម្តែងក្តីប្រាថ្នាចង់ឲ្យអង្គការមិត្តភាពប្រជាជននៃប្រ ទេសទាំងពីរនឹងបន្តសកម្មភាពដ៏សម្បូរបែបជាច្រើន ដែលរួមចំណែកជាក់ស្តែងដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ៕

(ប្រភព៖ vietnamplus.vn)

(ប្រភព៖ vietnamplus.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤