Trending now

អតីតយុទ្ធជនប្រឆាំងនឹងខ្មែរក្រហមមានបំណែកសំបកគ្រាប់បែកចង្កោមស្ថិតក្នុងរាងកាយ​ខ្លួន​​អស់រយៈពេលជាង ៤០ ឆ្នាំ

13:09 | 26/03/2021

យុគសម័យ - ចំពោះអតីតយុទ្ធជនម្នាក់ឈ្មោះ Ha Giang រាល់ពេលដែលអាកាសធាតុ ប្រែប្រួល ឬ ក្រឡេកមើលទៅបំណែក​សំបកគ្រាប់បែកចង្កោម​ដែល​ស្ថិត​ក្នុង​រាយ​កាយ​ខ្លួន​អស់រយៈពេលជាច្រើន​ឆ្នាំហើយនោះ ​អនុ​ស្សាវរីយ៍​នៅ​សម​រភូ​មិកម្ពុជា​ក្នុង​ដំណាក់​កាល​ប្រឆាំងនឹងពួក​ខ្មែ​រ​ក្រ​ហ​មបាន​​​រលឹកឡើងវិញ​។ ឥឥ

លោក Ha Giang ភូមិ Lien Dinh ឃុំ Chi ​Khe Con Cuong (Nghe An)

អាយុ ៦១ ឆ្នាំ ហើយ លោក Ha Giang ភូមិ Lien Dinh ឃុំ Chi ​Khe Con Cuong (Nghe An) នៅតែមានកម្លាំង​រឹងមាំនៅឡើយ។ គាត់តែងតែមា​ន​មោ​ទ​នភា​ព​ចំ​ពោះ​សុ​ខ​ភាពរបស់គាត់នៅតែជា “ជាប់​លំដាប់ ​A១” ដដែលៗ ដូច​ពេល​ដែល​គា​ត់ទើប​​ចូលបំរើ​ទ័ពនៅឆ្នាំ ១៩៧៧ ដែរ។

នាគ្រា​នោះ ទើបតែមានអាយុ ១៩ ឆ្នាំ លោក Ha Giang បាន ចាកចេញពីស្រុក​កំណើត​របស់​ខ្លួនដើម្បី​ចូលបំរើ​ទ័ព។ បញ្ចប់​កា​រហ្វឹក​ហ្វឺណ​​រ​យៈ​ពេ​ល​ ៣​ ខែ នៅស្រុក Tan Ky លោក​ត្រូវ​​បាន​បញ្ជូន​ទៅ​អង្គភា​ព​មួយ​នៅភ្នំ Ba Den (ខេត្ត Tay Ninh) ដែលចំណុះ​កង​អនុ​សេ​នា​ធំ​លេខ ១០ កងវរសេនាធំ ៩៧៧ កងពលធំ ៣១ កងពល ៣ ។

នៅពាក់កណ្តាលឆ្នាំ ១៩៧៨ កង​ទ័​ព​ខ្មែរ​ក្រ​ហ​ម​បា​ន​ស​ម្លាប់រង្គាល​​ប្រ​​ជាជន​នៅ​តា​មតំ​ប​ន់​ព្រំដែននៃ​ខេត្ត Tay Ninh និងខេត្ត Kien Giang នៃ​ប្រទេស​វៀតណាម។ ទើ​ប​តែ​មក​ដ​ល់​ក​ន្លែ​ង​ប្រ​គ​ល់​ទ​ទួ​ល​ក​ង​ទ័​ព​ប៉ុណ្ណោះ​​ ​លោក Ha Giang ត្រូវជីកផ្នូដើម្បីកប់ក្រុមគ្រួសារមួយ​ដែល​មាន​​ស​មាជិក​ចំនួន​៧នាក់​​ត្រូវបាន​សម្លាប់​ក្នុងនោះមា​នស្ត្រី​មា​ន​ផ្ទៃ​ពោះ​ ១​ ​នា​ក់។ ហើយ​​វា​​​ក៏​ជាលើ​ក​ដំបូង​ដែលយុទ្ធជន​វ័យក្មេងរូប​នេះ​បាន​ឃើញ​ហេតុ​ការ​ណ៍​គួ​រ​ឱ្យអា​​ណិត​បែ​ប​នេះ។

អតីតយុទ្ធជន Ha Giang និងបំណែក​គ្រាប់បែកចង្កោម​ដែល​បាន​ដក​ចេញ​នៅ​ឆ្នាំ ​១​៩៩៤

បន្ទាប់មក នៅថ្ងៃដែលលោក Ha Giang និងមិត្តរួមអាវុធ​របស់គាត់​​​ចូល​ការ​ប្រ​យុទ្ធ​ដំបូង​ក្នុង​អាជីព​ជា​ទាហាន​របស់​ខ្លួន​។ យោង​ទៅ​តាម​កា​រច​ង​ចាំ​រប​ស់គាត់វាគឺជាការប្រយុទ្ធគ្នានៅច្រកទ្វារព្រំដែន Xa Mat (Tay Ninh) បន្ទាប់មកគឺ​​រំដោះខ្សែ​ការពារ​ព្រំដែននៅក្នុងស្រុក Tri Ton ខេត្ត An Giang។

ការប្រយុទ្ធគ្នាមួយដែលលោកចងចាំបំផុតគឺនៅចំណុចកំពូល ១០៥ ក្នុង​ប្រ​ទេស​ក​ម្ពុជា ជាកន្លែងដែល​កងអនុសេនាតូច​របស់លោក​ត្រូ​វបា​ន​ព័​ទ្ធ​ជុំ​វិញ​អ​ស់​រយៈពេល ៧ ថ្ងៃ។ នៅប៉ុន្មាន​ថ្ងៃនៃ​ការ​ប្រយុ​ទ្ធគ្នា​ដ៏​សាហា​វ​បំផុត នោះ គាត់​បានបាញ់កាំភ្លើងត្បាល់ចំនួន ២១ គ្រាប់​ក្នុ​ង​រយៈ​ពេ​ល​តែ​មួ​យ​ម៉ោ​ងប៉ុណ្ណោះ។ នៅក្នុងការប្រយុទ្ធគ្នានោះ​គាត់​គឺជា​យុទ្ធជន​តែ​ម្នាក់​គ​ត់​ដែ​លនៅ​រស់​រានមានជីវិត​នៅក្នុងកងអនុសេនាតូចចំនួន​៣១នាក់​​។ ទប់​ទល់ពេញ​​មួ​យ​យប់​ជា​មួ​យខ្មែ​រក្រហម គាត់បា​ន​លាក់ខ្លួន​នៅក្នុ​ងអ​ណ្តូងរាក់​មួយ​​យ៉ាង​រហ័ស បន្ទាប់មក​គាត់​បាន​ប្រើប៉ែល​ដើ​ម្បីគេ​ច​ចេ​ញ​ពីអ​ណ្តូ​​ត្រល​ប់​ទៅ​អ​ង្គ​ភា​ពវិញ។

ដោយសារតែមិត្តរួមអាវុធរបស់គាត់ភាគច្រើនបានស្លាប់ហើយនោះ លោក​ Ha Giang ត្រូវ​បាន​បង្ខំឱ្យបោះប​ង់ចោលទីតាំង​របស់គាត់ ដោ​យចូល​ប្រ​យុទ្ធ​នៅក្នុ​ង​ក​ងអ​នុ​សេ​នាតូ​ចផ្សេង។ ពីរ បីថ្ងៃ​ក្រោយមក ក្នុងកំឡុងពេល​​ការ​ប្រយុទ្ធគ្នា​វាយដណ្តើម​ចំណុច​ខ្ពស់ គាត់បានរងរបួសទាំង​ធំ​និង​តូចចំ​នួន ១៨ កន្លែង​នៅលើរាង​កាយ ដោយ​​សំបកគ្រាប់បែកចង្កោម។

ក្រុមអ្នកស្ម័គ្រចិត្តវៀតណាមទទួលបានការគោរពស្រឡាញ់ ប្រជាជនក​ម្ពុ​គជា​ (​រូបថតឯកសារ)

ដោយ​​រងរបួសជាច្រើននោះ នៅដើមឆ្នាំ ១៩៨០ គា​ត់ត្រូវបានចេញ​ពី​ទ័ព​វិញ។ ដើម្បីចិញ្ចឹមប្រពន្ធ និងកូន ៥ នាក់ គាត់​ត្រូវទៅព្រៃ​ដើម្បី​កា​​ប់ឈើ​។ នៅឆ្នាំ ១៩៩៤ គាត់បានរងរបួសធ្ងន់នៅ​ក្លៀក។ ក្រុម​គ្រូពេ​ទ្យនៅ​គិ​លាន​ដ្ឋាន​​បាន​ពិនិត្យ ហើយ​​​រកឃើញបំណែកសំបក​គ្រាប់បែកចង្គោមមួយ​ដែល​នៅសេ​សសល់នៅក្លៀក។ ក្រុម​​គ្រូ​ពេ​ទ្យបាន​ជួយដកបំណែកគ្រាប់បែក​ ដែល​ "រស់នៅ" ក្នុង​ខ្លួនគាត់អស់រយៈពេល ១៥ ឆ្នាំហើយ​។

ក្នុងឆ្នាំ ១៩៩៧ ដោយ​មានអារម្មណ៍​ឈឺ​នៅទ្រូងខាងឆ្វេង​ គាត់​បាន​ទៅមន្ទី​រ​ពេ​ទ្យដើម្បីថត​ ហើយគេ​បា​ន​រក​ឃើ​ញ​ថានៅ​តែ​មា​នបំណែក​មួ​យ​ផ្សេ​ង​ទៀ​ត​ស្ថិ​ត​នៅ​ក្នុ​ង​សួ​តរ​ប​ស់គាត់។ គា​ត់បា​ន​សម្រេ​ច​ចិ​ត្ត​មិ​នធ្វើ​កា​រ​វះ​កា​ត់​ទេ ​ពី​ព្រោះគា​ត់​មា​ន​អា​រម្ម​ណ៍ថាសុខភាពរបស់គាត់នឹងមិនរងផលប៉ះពាល់អី​ទេ។​ លោក Giang រៀបរាប់ថា “ខ្ញុំ​ភ័យខ្លាច​ថា​​វះ​កាត់ហើ​យនោះ​សុ​ខ​ភាព​ខ្ញុំ​អ​ន់ជា​ង​មិន​វះកាត់ទៀត​​។ ចឹង​គ្រាន់​តែទុក​វា​មិត្តចុះ”។

ឥឡូវនេះ គាត់នៅតែរក្សាបំណែក​ដែលបានដក​ចេញ​កាល​ពី​ ២០ ឆ្នាំមក។ រួមជាមួយបំណែកនៅតែជាប់ក្នុងសួតរបស់គាត់ គាត់បាន​និយា​យ​ថានេះ​គឺ​ជា​វ​ត្ថុ​អនុ​ស្សា​វ​រីយ៍មួយដើម្បីប្រគល់ដល់កូនចៅៗ ដើម្បី​ជំនាន់ក្រោយ​​​មិន​ភ្លេច​​ពេ​លវេ​លានៃការ​តស៊ូ និ​ងលះ​ប​ង់​របស់​អ​តី​តយុ​ទ្ធ​ជ​ន​ប្រឆាំ​ង​នឹ​ង​រប​ប​ប្រ​ល័​​​យ​ពូ​ជ​សាសន៍ ប៉ុល ពត ឡើយ​./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: http://nghean24h.vn/)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤