Trending now

សិស្សយោធានិងនគរបាលខ្មែរ៥១២នាក់ ត្រូវបានអនុញ្ញាតឲ្យទៅបន្តសិក្សានៅវៀតណាមវិញ

15:33 | 12/07/2020 (បូកសរុបដោយឌីណា)

និស្សិតសិក្ខាកាមយោធា និងសិក្ខាកាមនគរបាលកម្ពុជា៥១២នាក់ ត្រូវបានវៀតណាមអនុញ្ញាតឲ្យទៅបន្តការសិក្សាឡើងវិញ ក្រោយផ្អាកមួយរយៈ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ សិក្ខាខ្មែរទាំងនោះ មានពេលតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីឆ្លងដែនពីកម្ពុជាទៅវៀតណាម តាមច្រកអន្តរជាតិបាវិត-ម៉ុកបាយ។ ពួកគេ ត្រូវអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលទៅដល់ទឹកដីវៀតណាម។

និស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលទាំងអស់ ចូលទៅដល់វៀតណាម ត្រូវអនុវត្តន៍វិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន នៅខេត្តតៃនិញ។ (រូបថត៖ Thmey Thmey.com)

យោងតាមសេចក្តីជូនព័ត៌មាន របស់ស្ថានទូត នៅថ្ងៃទី៩ កក្កដា បានឲ្យដឹងទៀតថា ពេលនិស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលទាំងអស់ ចូលទៅដល់វៀតណាម ត្រូវអនុវត្តន៍វិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន នៅខេត្តតៃនិញ ។

លើសពីនេះ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បង្ហាញពេលវេលាជាក់លាក់លើទំព័រហ្វេសប៊ុកថា នៅថ្ងៃទី១៥ ខែកក្កដា និស្សិតនិងសិក្ខាកាមកម្ពុជាទាំង៥១២នាក់ មានពេល៤ម៉ោង គឺចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១រសៀល ក្នុងការឆ្លងដែនទៅវៀតណាម តាមច្រកអន្តរជាតិបាវិត-ម៉ុកបាយ ដែលជាទីប្រសព្វរវាងខេត្តស្វាយរៀងនិងខេត្តតៃនិញ។

សិក្ខាកាមកម្ពុជាទាំងនោះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅខេត្តតៃនិញ មុនអនុញ្ញាតឲ្យពួកគេទៅបន្តការសិក្សាតាមជំនាញរៀងៗខ្លួន។ ការចាត់វិធានចត្តាឡីស័កនេះ ត្រូវបានភាគីវៀតណាមអះអាងថា គឺដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកទូទាំងពិភពលោក។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម បានសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីផ្លាស់ប្តូរយោបល់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងទំនាក់ទំនងទ្វេភាគី។ ក្នុងកិច្ចសន្ទនានោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លៀតអរគុណវៀតណាម ដែលបានសម្រួលឲ្យនិស្សិត សិក្ខាកម្មកម្ពុជា ចូលទៅបន្តការសិក្សានៅវៀតណាមវិញ។

គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វៀតណាម រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៣៧០នាក់ បានជាសះស្បើយវិញ៣៥០នាក់ ខណៈ១០ កំពុងបន្តសម្រាកព្យបាល។ វៀតណាម ក៏ដូចកម្ពុជាដែរ គឺគ្មានអ្នកស្លាប់ដោយសារជំងឺនេះឡើយ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤