Trending now

សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្តដាក់ឡាក់ (DakLak) ជួបប្រជុំគ្នាថ្នាក់សមាគមលើកទី ៣ ឆ្នាំ ២០២០

15:25 | 22/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាពេលថ្មីៗនេះនៅស្រុក Buon Don សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dak Lak បានរៀបចំកិច្ចប្រជុំលើកទី ៣ របស់សមាគមគ្រប់ជាន់ថ្នាក់ឆ្នាំ ២០២០ ដើម្បីវាយតម្លៃការអនុវត្តសកម្មភាពរបស់សមាគមក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២០ និងងអនុវត្តទិសដៅនិងភារកិច្ចសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២០ ផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ daklak.gov.vn)

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ទោះបីរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយក៏សមាគមនៅគ្រប់កម្រិតទាំងអស់ បានអនុវត្តសកម្មភាពរបស់សមាគមដើម្បីទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងនោះមានការផ្សព្វផ្សាយជាចម្បងអំពីគោលការណ៍និងគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្ដីពីកិច្ចការបរទេសការឃោសនាអំពីទំនាក់ទំនងវៀតណាម - កម្ពុជា ក៏ដូចជាស្តីពីការបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមាព្រំដែនគោកវៀតណាម - កម្ពុជា ព្រមទាំងកិច្ចព្រមព្រៀង សន្ធិសញ្ញានិងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរនិងឯកសារពាក់ព័ន្ធ ដែលទាក់ទាញអ្នកចូលរួមជាង ១៥.០០០ នាក់ផងដែរ។

តាមរយៈការឃោសនាផ្សព្វផ្សាយកម្មាភិបាល សិក្ខាកាមនិងប្រជាជនជាពិសេសប្រជាជននៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរបានគាំទ្រយ៉ាងសកម្មដើម្បីចូលរួមក្នុងការកសាងតំបន់ព្រំដែនដ៏រឹងមាំ សន្តិភាពនិងមិត្តភាពផងដែរ។ ក្រៅពីនេះ សាខាសមាគមនៃកងទ័ពការពារព្រំដែនខេត្តក៏បានជួយឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនកម្ពុជាទាំងខាងស្បៀងអាហារ ដែលមានតម្លៃសរុប ៤០ លានដុង ព្រមទាំងជួយឧបត្ថម្ភស្បៀងអាហារប្រេងឥន្ធនៈនិងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី (កម្ពុជា) ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩ផងដែរ។

ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២០ សមាគមមិត្តភាពវៀតណាម - វៀតណាមនៅខេត្ត Dak Lak ប្តេជ្ញាបន្តឃោសនាដល់សមាជិកនិងប្រជាជនដើម្បីប្រកាន់ខ្ជាប់តាមទស្សនៈនិងគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្តីពីកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ព្រមទាំងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងព្រំដែននៃប្រទេសទាំងពីរដើម្បីរួមចំណែកការពារនិងលើកកម្ពស់ទំនាក់ទំនងប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Lak និងខេត្ត Moldukiri ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: daklak.gov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤