Trending now

លោកស្រីប្រធាន VUFO ទទួលជួបជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅវៀតណាម

00:54 | 15/05/2019

យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែមីនា ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានអញ្ជើញជួបសន្ទនាជាមួយលោក Noel Servigon ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពហ្វីលីពីនប្រចាំនៅវៀតណាម។

ឯកអគ្គរដ្ឋទូត លោក Noel Servigon និងលោកស្រីប្រធាន VUFO Nguyen Phuong Nga

ក្នុងជំនួបនេះ លោក Noel Sergigon បានអបអរសាទរចំពោះដំណែងថ្មីរបស់ លោកស្រី Nguyen Phuong Nga - ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម ហើយលោក Noel Servigon បានជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រីប្រធាន Nguyen Phuong Nga, VUFO នឹងទទួលបានជោគជ័យជាច្រើនលើផ្លូវអភិវឌ្ឍទំនាក់ទំនងបរទេសរវាងប្រជាជនជាមួយប្រជាជន។

លោក Noel Servigon ក៏បានសម្តែងក្តីរីករាយរបស់លោកដោយបានឃើញថា ក្នុងពេលកន្លងមកទំនាក់ទំនងរវាងប្រទេសទាំងពីរមានជំហានអភិវឌ្ឍថ្មីនិងរឹងមាំជាច្រើន ដែលនាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបបាន កើនឡើងពី ៣,៣ ពាន់លានដុល្លារអាមេរិក (នាឆ្នាំ២០១៦) ដល់ ៤ ពាន់លានដុល្លារអាមេរិក (សម្រាប់ឆ្នាំ២០១៧) ហេតុដូច្នេះ បាននាំប្រទេសហ្វីលីពីនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៥ របស់វៀតណាមនៅក្នុងអាស៊ាន។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយលោកឯកអគ្គរដ្ឋទូតហ្វីលីពីន។

លោកស្រី Nguyen Phuong Nga បានសម្តែងនូវក្តីសប្បាយរីករាយចំពោះមិត្តភាពវៀតណាមនិងហ្វីលីពីនដែលបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកស្រីបានឲ្យដឹងថា សមាគមមិត្តភាពវៀតណាមហ្វីលីពីនបានរៀបចំសកម្មភាពដ៏សម្បូរបែបនិងជាក់ស្តែងជាច្រើន ដូច ជា: ផ្តល់ព័ត៌មានទៀងទាត់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ជាពិសេសនាឱកាសប្រទេសទាំងពីរប្រារព្ធពិធីបុណ្យទាននានា ដែលរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ រវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោកស្រី Nguyen Phuong Nga បានជឿជាក់ថា ទំនាក់ទំនងវៀតណាម - ហ្វីលីពីននឹងបន្តរីកចម្រើនយ៉ាងល្អ ហើយសង្ឃឹមថា VUFO នឹងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរជាមិនខាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤