Trending now

លោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន - វៀតណាម៖ ពីដៃគូឆ្ពោះទៅរកភាពស្និទ្ធស្នាល

11:48 | 29/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បានជួបពិភាក្សាការងារជាមួយលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន - វៀតណាមដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការ នៅប្រទេសវៀតណាម។ លោក Takebe Tsutomu បានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនបានរីកចម្រើនលើសពីពាក្យ“ ដៃគូ” ប៉ុន្តែឆ្ពោះទៅរកភាពស្និទ្ធស្នាល។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ Thu Hoai)

លោកស្រី ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បានចែករំលែកថា លោក Takebe Tsutomu មិនត្រឹមតែជាមិត្តជិតស្និទ្ធនិងគោរពរាប់អានរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្ញៀវអន្តរជាតិដំបូងគេដែលមកទស្សនា បន្ទាប់ពីសម្ព័ន្ធអង្គការមិត្តភាពទើបប្រារព្ធឡើងពិធីអបអរខួប ៧០ ឆ្នាំនៃទិវាបង្កើសម្ព័ន្ធអង្គការមិត្តភាព។

លោកស្រី ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោក Takebe Tsutomu ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការគាំទ្ររបស់លោកចំពោះសកម្មភាព​​របស់សមាគមមិត្តភាពវៀតណាម - ជប៉ុន។ ជាពិសេស គំនិតផ្តួចផ្តើមរបស់លោក Takebe Tsutomu បានជំរុញខ្លាំង ក្នុងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ ជាក់ស្តែង បណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការរៀបចំមហោស្រព អប់រំ វិនិយោគពាណិជ្ជកម្ម ...

សមាគមមិត្តភាពវៀតណាម - ជប៉ុនគឺជាសមាគមមួយក្នុងចំណោមបណ្តាសមាគមសំខាន់ៗ ហើយមានសកម្មភាពជាច្រើននៃសម្ព័ន្ធអង្គការមិត្តភាព។ ថ្នាក់ដឹកនាំសមាគមនេះ​ជាមនុស្សដែលមានកេរ្តិ៍ឈ្មោះនិងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនយោបាយ​វៀតណាម ... ​​សម្ព័ន្ធសភាមិត្តភាពជប៉ុន - វៀតណាមមានមជ្ឈមណ្ឌលសហប្រតិបត្តិការវៀតណាម - ជប៉ុន ដោយមានការចូលរួមវិភាគទានជាច្រើនក្នុងការផ្ទេរបច្ចេកវិទ្យាការអប់រំបណ្តុះបណ្តាល វិនិយោគ ....

លោកស្រី ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បាននិយាយថា​ សហគមន៍ជនជាតិវៀតណាមនៅជប៉ុនបច្ចុប្បន្នមានប្រមាណ ៤៥០.០០០ នាក់ដែលក្នុងនោះវៀតណាមជាប្រទេសនាំមុខគេសម្រាប់ចំនួនសិក្ខាកាមនៅជប៉ុនដែលមានម្រមាណ ២៣០.០០០ នាក់។ ទន្ទឹមនឹងនេះសហគមន៍ជប៉ុន នៅវៀតណាមក៏មានជិត ២ ម៉ឺននាក់ដែរ។

បច្ចុប្បន្ននេះ ប្រទេសជប៉ុនមានអង្គការមិត្តភាពជាច្រើនដែលមានសកម្មភាពផ្លាស់ប្តូរផជួយប្រជាជនវៀតណាមក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម ការកាត់បន្ថយភាពក្រីក្រជួយជនរងគ្រោះដោយជាតិពុលពណ៌ទឹកក្រូច ជួយសិស្សក្រីក្រ។ តាមការប្រសាសន៍របស់លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាព វៀតណាមបានចងចាំនិងដឹងគុណជានិច្ចចំពោះការគាំទ្ររបស់ជប៉ុនក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រី ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga និងលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន - វៀតណាម (អ្នកឈរខាងស្តាំដៃលោកស្រី Nguyen Phuong Nga )ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ។ (រូបថត៖ Thu Hoai)

នាពេលខាងមុខ លោកស្រីប្រធាន Nguyen Phuong Nga មានបំណងចង់ទទួលនិងសម្របសម្រួលនូវការជួបប្រាស្រ័យទាក់ទងគ្នាជាច្រើនរវាងប្រទេសទាំងពីរ ជាពិសេសគឺស្រទាប់យុវជននៃប្រទេសទាំងពីរ រៀបចំបន្ថែមសន្និសីទ សិក្ខាសាលាជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

ជាពិសេស លោកស្រី Nguyen Phuong Nga ក៏សង្ឃឹមថា លោក Takebe Tsutomu នឹងគាំទ្រនិងផ្តល់យោបល់ដល់សម្ព័ន្ធអង្គការមិត្តភាព ក្នុងសកម្មភាពនានា នាពេលខាងមុខ ដើម្បីពង្រឹងសកម្មភាពជួបប្រាស្រ័យ​ទាក់ទងគ្នារវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនិងជំរុញយ៉ាងសកម្មសម្រាប់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។

យោងតាមលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន - វៀតណាមបានឱ្យដឹងថា ការរីករាលដាលនៃជំងឺ COVID-19 បានជះឥទ្ធិពលយ៉ាងអវិជ្ជមានដល់គ្រប់ផ្នែកទាំងអស់នៃជីវិត សេដ្ឋកិច្ច សង្គមសកលដោយផ្ទាល់និងប៉ះពាល់ដោយផ្ទាល់ដល់សកម្មភាពជួបប្រាស្រ័យទាក់ទងគ្នារវាងវៀតណាម​និង​ជប៉ុន។ ក្នុងបរិបទនោះ ជប៉ុនព្យាយាមចាត់វិធានការ ដើម្បីកែលម្អការផ្លាស់ប្តូររវាងប្រទេសទាំងពីរ។ ជាធម្មតា តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide អញ្ជើញមកទស្សនាកិច្ច​ នៅប្រទេសវៀតណាមនាពេលថ្មីៗនេះ។

លោកក៏បានមានប្រសាសន៍ផងដែរថា នៅក្នុងកិច្ចពិភាក្សារវាងនាយករដ្ឋមទាំងពីរ​ បានឯកភាពលើកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមទាំង យន្តការធ្វើដំណើរសម្រាប់ប្រជាជន​ជប៉ុន ក្នុងរយៈពេលខ្លី។ ដូច្នេះ លោកបានប្តេជ្ញាចិត្តថា នឹងក្លាយជាមនុស្សដំបូងគេដែលមកទស្សនា នៅប្រទេសវៀតណាម ក្នុងឱកាសពិសេស បន្ទាប់ពីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបង្កើតសម្ព័ន្ធអង្គការមិត្តភាព។ លោកមានកិត្តិយសណាស់ដែលបានក្លាយជាភ្ញៀវអន្តរជាតិដំបូងគេដែលធ្វើការជាមួយសម្ព័ន្ធអង្គការមិត្តភាព។

លោក Takebe Tsutomo ក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសមាគមមិត្តភាពវៀតណាម - ជប៉ុននិងសមាគមមិត្តភាពជប៉ុន - ជប៉ុនត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។ នាពេលខាងមុខ លោកទីប្រឹក្សាពិសេសសង្ឃឹមថា ក្នុងបរិបទនៃការប្រែប្រួលយ៉ាងស្មុគស្មាញ វៀតណាមនិងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការនិងឈានមុខគេលើពិភពលោក ដោយភ្ជាប់ការធ្វើដំណើរនិងការផ្លាស់ប្តូរគ្នាឡើងវិញយ៉ាងឆាប់រហ័ស./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Thoi Dai)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤