Trending now

ពិធីជប់លៀងស្វាគមន៍សិក្ខាកាមយោធាកម្ពុជាដែលទើបអញ្ជើញមកដល់ដើម្បីសិក្សានៅឆ្នាំសិក្សា ២០២០-២០២១

17:31 | 27/09/2020

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា រួមជាមួយអនុព័ន្ធយោធា និងជំនួយអនុព័ន្ធយោធាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលរួមពិធីជប់លៀងស្វាគមន៍សិក្ខាកាមយោធាកម្ពុជាដែលទើបអញ្ជើញមកដល់ដើម្បីសិក្សានៅឆ្នាំសិក្សា ២០២០-២០២១ នៅវិទ្យាស្ថានពេទ្យយោធា១០៣ ទីក្រុងហាណូយ។

ពិធីជប់លៀងស្វាគមន៍សិក្ខាកាមយោធាកម្ពុជាដែលទើបអញ្ជើញមកដល់ដើម្បីសិក្សានៅឆ្នាំសិក្សា ២០២០-២០២១

នាឱកាសនោះឯកឧត្តម ឯកអគ្គរាជទូត បានផ្តាំផ្ញើនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្វែងរកឱកាសជូនប្អូនៗ ក្មួយៗសិក្ខាកាមដើម្បីបានមកបន្តការសិក្សានៅប្រទេសវៀតណាម និងបានសំដែងនូវទឹកចិត្ត ភាពស្និទ្ធស្នាល ប្រកបដោយមនោសញ្ចេតនាពោរពេញដោយសេចក្តីរីករាយ និងបានជូនពរដល់ប្អូនៗ ក្មួយៗទាំងអស់ដែលកំពុងសិក្សានៅវិទ្យាស្ថានពេទ្យយោធា១០៣ទាំងអស់សុខភាពល្អ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសទទួលបានជោគជ័យក្នុងភារកិច្ចសិក្សារៀងៗខ្លួន។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឯកអគ្គរាជទូតក៏បានរួមចំណែកឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥,០០០,០០០ដុង (ប្រាំលានដុង) ដើម្បីអបអរសាទរផងដែរ។

(ប្រភពព័ត៌មាន: FB/ Royal Embassy of Cambodia to Vietnam)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤