Trending now

បើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កុមារវៀតណាមនៅឯបរទេសនៅភ្នំពេញ

12:08 | 05/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា សាលាបឋមសិក្សាមិត្តភាពខ្មែរ - វៀតណាម Tan Tien បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់និស្សិតជាង ៦០០ នាក់ដែលជាអណិកជនវៀតណាមនៅភ្នំពេញ។

ឯកអគ្គរដ្ឋទូត Vu Quang Minh ថ្លែងនៅក្នុងពិធីបើក។ (ប្រភព៖ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh, តំណាងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានសមាគមខ្មែរ - វៀតណាម អាជីវកម្មវៀតណាមនិងគ្រូជាច្រើន គ្រូនិងសិស្សដែលជាអណិកជនវៀតណាមកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើក អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោក អ៊ុក ចន្ថា បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកម្មវិធីសិក្សានៅសាលាមិត្តភាពខ្មែរ - វៀតណាម Tan Tien និងបញ្ជាក់ថាសាលាបានបំពាក់ចំណេះដឹងនិងជំនាញជាមូលដ្ឋានសម្រាប់សិស្សានុសិស្សបំពេញតាមស្តង់ដារនៃវិស័យអប់រំនៅកម្ពុជា។ សកម្មភាពរបស់សាលាបានចូលរួមចំណែកយ៉ាងសកម្មដល់ការអប់រំជាសកលនិងគុណភាពនៃការបង្រៀនរបស់រាជធានីភ្នំពេញ។

និស្សិតចូលរួមក្នុងពិធីបើកឆ្នាំសិក្សាថ្មី។ (ប្រភព៖ VOV)

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានកោតសរសើរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាបឋមសិក្សាមិត្តភាពខ្មែរ - វៀតណាម Tan Tien ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានការខិតខំប្រឹងប្រែងជំនះការលំបាកជាច្រើននិងបំពេញភារកិច្ចបង្រៀនដោយជោគជ័យ ហើយជួយនិស្សិតអណិកជនវៀតណាមធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធអប់រំនិងសង្គមកម្ពុជា។

ឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមកោតសរសើរចំពោះការចាប់អារម្មណ៍របស់សាលាក្នុងការបង្រៀនភាសាខ្មែរក្រៅពីភាសាវៀតណាមសំរាប់និស្សិត។ នេះជាទិសដៅត្រឹមត្រូវហើយចាំបាច់ណាស់ មិនត្រឹមតែជួយសិស្សស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីនិងប្រវត្តិសាស្ត្ររបស់ខ្មែរប៉ុណ្ណោះទេ ថែមទាំងជួយពួកគេធ្វើសមាហរណកម្មនិងចូលរួមចំណែកថែមទៀតដល់ប្រទេសកម្ពុជាផងដែរ"។

ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាបឋមសិក្សាមិត្តភាពខ្មែរ - វៀតណាម Tan Tien មានសិស្សជាង ៦០០ នាក់ ចូលរួមកម្មវិធីភាសាខ្មែរនិងវៀតណាមចំនួន ៥ ថ្នាក់។ នេះជាគ្រឹះស្ថានអប់រំភាសាវៀតណាមនិងខ្មែរធំបំផុតរបស់សហគមន៍ អណិកជនវៀតណាមនៅកម្ពុជា៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤