Trending now

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រៀបចំពិធីលាងសាយភោជន៍ជូនប្រតិភូដែលអញ្ជើញចូលរួមមហាពិធីបុណ្យ Vesak 2019

22:49 | 11/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាយប់ថ្ងៃទី ១១ ខែឧសភា នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh នៃទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានរៀបចំពិធីលាងសាយភោជន៍ ជូនប្រតិភូដែលបានអញ្ជើញមកវៀតណាមចូលរួមមហាពិធីបុណ្យវិសាខបូជាលើកទី១៦នៃអង្គការសហប្រជាជាតិ។

មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ដោយសមាគមព្រះពុទ្ធសាសានាវៀតណាមទទួលរៀបចំនៅវត្ត Tam Chuc (ខេត្ត Ha Nam) ដែលបានប្រារព្ធនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី១២ និងអូសបន្លាយដល់ថ្ងៃទី១៤ខែឧសភា។ នេះជាលើកទី៣ ដែលវៀតណាមទទួលរៀបចំនូវព្រឹត្តិការណ៍នេះ (រូបថតៈ baotintuc)

អញ្ជើញចូលរួមក្នុងពិធី មានវត្តមាន នាយខុទ្ទកាល័យរដ្ឋសភា អគ្គលេខាធិការដ្ឋសភា លោក Nguyen Hanh Phuc; រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Le Vinh Tan; ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និងកុមារនៃរដ្ឋសភា លោក Phan Thanh Binh រួមទាំងតំណាងក្រសួង ស្ថាប័នមជ្ឈិមនិងតំបន់ផងដែរ។

ពីសំណាក់ភ្ញៀវកិត្តយសអន្តរជាតិ មានវត្តមាន: ប្រធានាធិបតីនៃសាធារណៈរដ្ឋមីយ៉ាន់ម៉ា លោក Win Myint និងភរិយា; អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu; នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ លោក Khadga Prasad Sharma Oli និងភរិយា; ប្រធានព្រឹទ្ធសភា Bhutan លោក Tashi Dorji។

ប្រតិភូអន្តរជាតិ អញ្ជើញចូលរួមក្នុងមហាពិធីបុណ្យ Vesak 2019 (រូបថតៈ vietnam+)

អញ្ជើញចូលរួមក្នុងពិធីនៅមានវត្តមាន: ព្រះតេជគុណ សាស្ត្រាចារ្យ បណ្ឌិត Phra Brahmapundit ប្រធានគណៈកម្មាធិការរៀបចំមហាពិធីបុណ្យ Vesak នៃអង្គការសហប្រជាជាតិ (ICDV); ព្រះតេជគុណ Thich Tri Quang ព្រះសង្ឃរាជរង នៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម; រួមទាំងប្រតិភូអន្តរជាតិប្រមាណជា ១.៦៥០អង្គ រួមមាន សម្តេចសង្ឃ សង្ឃ​​រាជាធិបតី ប្រធាននិងថ្នាក់ដឹកនាំ​សមាគមព្រះពុទ្ធសាសនា និកាយនៃព្រះពុទ្ធសាសនាផ្សេងៗ សាស្ត្រាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវ បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវខាងពុទ្ធសាសនា... មកពី ១១៣ ប្រទេសនិងដែនដី និមន្តនិង​អញ្ជើញចូលរួមក្នុងមហា​ពិធីបុណ្យ​ផងដែរ។

ទិដ្ឋភាពនៃពិធីលាងសាយភោជន៍ដោយប្រធានរដ្ឋវៀតណាមអញ្ជើញរៀបចំជូនគណៈប្រតិភូ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិអបអរសាទរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនស្សរីករាយ ដែលបានទទួលបដិសណ្ឋារកិច្ចជាមួយប្រតិភូ ជាសម្តេចសង្ឃ សង្ឃ​​រាជាធិបតី ប្រធាននិងថ្នាក់ដឹកនាំ​សមាគមព្រះពុទ្ធសាសនា និកាយនៃព្រះពុទ្ធសាសនាផ្សេងៗ ដែលមកពីទូទាំងពិភពលោក។

លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជាឱកាសដើម្បីរំលឹកដល់ព្រះពុទ្ធ ហើយវត្តមានរបស់ប្រតិភូ គឺជាអ្នកនាំសារដ៏ស្មោះត្រង់ដែលរួបរួមគ្នាដោយសារមនោគមន៍វិជ្ជាពុទ្ធសាសនាក្នុងការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍សកល។ ចូរធ្វើសកម្មភាពរួមគ្នាដើម្បីផលប្រយោជន៍រួមនិងចែករំលែកក្តីសង្ឃឹមនៃពិភពលោកប្រកបដោយសន្តិភាព វិបុលភាពនិងប្រកបដោយនិរន្តភាព។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN )

ការប្រារព្ធមហាពិធីបុណ្យ Vesak 2019 នៅវៀតណាម គឺជាឱកាសមួយដើម្បីបន្តលើកកម្ពស់តម្លៃសកលលោកក្នុងពុទ្ធសាសនា រកឃើញនិងចូលរួមនូវទស្សនៈ ព្រះពុទ្ធសាសនាលើបញ្ហាសន្តិភាព បរិស្ថាននិងការថែទាំសុខភាព អប់រំនិងសីលធម៌សកលលោក ដោយផ្អែកលើប្រាជ្ញា ទឹកចិត្តសប្បុរសធម៌និងសេចក្តីស្រឡាញ់ ដែលរួមចំណែកនាំមកនូវសុភមង្គលដល់ជីវិតនិងអ្វីៗដែលល្អបំផុតសម្រាប់អនាគតរបស់យើង។

លោកស្រីប្រធានរដ្ឋសភាវៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ (រូបថតៈ TTXVN)

មុនប្រារព្ធមហាពិធីបុណ្យ Vesak 2019 ដែលបានធ្វើឡើងជាលើកទី៣នៅវៀតណាមនោះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានអះអាងថា វៀតណាមតែងតែគោរពនិងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អង្គការសហប្រជាជាតិដែលបានជ្រើសរើសយក ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដើម្បីធ្វើជាពិធីបុណ្យវប្បធម៍សាសនាពិភពលោក។ ទន្ទឹមជាមួយគ្នានោះ វៀតណាមជានិច្ចកាលគោរពសិទិ្ធមនុស្ស ធានាសេរីភាពខាងសាសនា សេរីភាពខាងជំនឿ ជានិច្ចកាលតែងតែយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ចំពោះសីលធម៌ដ៏ល្អរបស់សាសនាទាំងអស់ ក្នុងនោះ ព្រះពុទ្ធសាសនាបាននិងកំពុងនំាមកនូវជីវភាពសង្គមកាន់តែសម្បូររុងរឿង រួមចំណែកក្នុងការកសាងនិងការពារប្រទេសជាតិ។

រូបថតៈ TTXVN

ក្នុងនាមជាម្ចាស់ផ្ទះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសង្ឃឹមថា អំឡុងពេលចូលរួមមហាពិធីបុណ្យ Vesak 2019 របស់គណៈប្រតិភូនឹងពោរពេញទៅដោយអត្ថប្រយោជន៍និងមានអត្ថន័យក្នុងចំណងមិត្តភាពពីគ្រប់ទិសទី។ នេះក៏ជាឱកាស សម្រាប់ប្រតិភូចូលរួម Vesak 2019 ស្វែងយល់បន្ថែមអំពីប្រទេសវៀតណាមដែលសម្បូរវប្បធម៌ប្រពៃណី មិត្តភាពនិងប្រជាជនវៀតណាមរាក់ទាក់រួសរាយ។

“វិធីសាស្ត្រអភិក្រមរបស់ព្រះពុទ្ធសាសនា សម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព” ជាប្រធានបទនៃមហាពិធីបុណ្យ​វិសាខបូជានៃអង្គការសហប្រជាជាតិលើកនេះ (រូបថតៈ TTXVN)

នៅឯពិធីលាងសាយភោជន៍នេះ គណៈប្រតិភូបានអបអរសាទរមិត្តភាពសាមគ្គីភាពនិងជូនពរមហាពិធីបុណ្យវិសាខបូជា Vesak 2019 ទទួលបានជោគជ័យដ៏ត្រះត្រចង់៕

វិសាខបូជា ឬ​ពិសាខបូជា គឺ​ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។
ប្រការ​ដ៏​សំខាន់​មួយ​ទៀត គឺ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខបូជា​ជា​ពិធីបុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំង​ឡាយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​លើ​​ភពលោក។
នេះជាលើកទី៣ហើយដែលវៀតណាមទទួលរៀបចំនូវមហាពិធីបុណ្យវិសាខបូជា ដ៏អធឹកអធមនេះ។

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»