Trending now

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបទេសរដ្ឋមន្រ្តីកម្ពុជា លោក ប្រាក់ សុខុន

20:26 | 17/05/2018

នារសៀលថ្ងៃទី១៧ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួប សន្ទនាជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការកម្ពុជាលោកប្រាក់ សុខុន ដែលកំពុងអញ្ជើញ មកបំពេញទស្សនកិច្ច ចូលរួមសម័យប្រជុំលើកទី១៦គណៈកម្មការចម្រុះវៀតណាម-កម្ពុជាអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការកម្ពុជាលោកប្រាក់ សុខុន

នៅជំនួបនេះ តាមរយៈរដ្ឋមន្រ្តីលោកប្រាក់ សុខុន ប្រធានរដ្ឋលោក Tran Dai Quang បានគោរពបញ្ជូនការសាកសួរសុខទុក្ខចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ហើយសម្ដែងគោលបំណងចង់អញ្ជើញព្រះមហាក្សត្រមកបំពេញទស្សនកិច្ចនៅវៀតណាមនាចុងឆ្នាំ។ លោក Tran Dai Quang ក៏អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានសម្រេចរួចរាល់នូវការងារជាច្រើនលើវិស័យបោះបង្គោលខ័ណ្ឌសីមានាពេលកន្លងទៅ។ ស្ដីពីបញ្ហាអាណិកជនវៀតណាម លោក Tran Dai Quang មានគោលបំណងថា កម្ពុជាបន្តយកចិត្តទុកដាក់ មានគោលនយោបាយ ជួយឧបត្ថម្ភយ៉ាងជាក់ស្ដែងចំពោះជនកម្ពុជាដើមកំណើតវៀតណាម ជួយគេរស់នៅដោយស្ថិរភាពដើម្បីរួមវិភាគទានសំរាប់ការអភិវឌ្ឍរបស់កម្ពុជានិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីលោក ប្រាក់ សុខុន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលរដ្ឋនិងប្រជាជនវៀតណាមទទួលបានក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងជឿជាក់ថា វៀតណាមនឹងសម្រេចគោលដៅឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មនាឆ្នាំ២០៣០៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤