Trending now

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue

21:01 | 05/05/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី៥ខែឧសភា ប្រធានគណៈ កម្មាធិការជម្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងក្រុមការងារ បានទៅសួរសុខទុក្ខនិងជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue។

លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខនិងជូន ពរព្រះតេជគុណ Thich Duc Thanh (រូបថតៈ VOV)

ក្នុងឱកាសពិធីបុណ្យវិសាខបូជា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Tran Thanh Man និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខនិងជូន ពរព្រះតេជគុណ Thich Duc Thanh ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ខេត្ត Thua Thien Hue និងជាចៅអធិការវត្ត Bao Quoc រួមទាំងព្រះសង្ឃ សាសនិកនៅវត្ត Bao Quoc ឃុំ Duc ទីក្រុង Hue ខេត្ត Thua Thien Hue។

នៅទីនេះ លោក Tran Thanh Man បានអញ្ជើញជូនពរព្រះសង្ឃនិងសាសនិកទាំងអស់ទទួលរដូវកាលនៃពិធីបុណ្យវិសាខបូជាប្រកបដោយភាពសប្បាយរីករាយនិងសុភមង្គល។ ទន្ទឹមនឹងនោះដែរលោកសង្ឃឹមថា ក្នុងពេលខាងមុខ សមាគមព្រះពុទ្ធសាសនាខេត្ត Thua Thien Hue នឹងបន្តលើកកម្ពស់ផែនមហាសាមគ្គីភាពជាតិទាំងមូលដើម្បីអនុវត្តចលនាប្រជាជនរួមគ្នាកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្ត ផ្តោតការយកចិត្តទុក ដាក់ដល់សាសនា យកចិត្តទុកដាក់លើការស្ដារនិងជួសជុលទីសក្ការៈបូជាដើម្បីអនុវត្តជំនឿសាសនានិងសកម្មភាពសាសនា នានាផងដែរ។

នៅព្រឹកថ្ងៃដដែល គណៈប្រតិភូរបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានអញ្ជើញទៅទស្សនានិងចែកអំណោយជា ផ្ទះមហាសាមគ្គីភាព ចំនួន ៣ ខ្នង ដែលមានតម្លៃ ៤០ លានដុង ១ខ្នង សម្រាប់គ្រួសារក្រីក្រ ចំនួន៣ នៅទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Meo Vac៖ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ អភិរក្សវប្បធម៌ជនជាតិដើមភាគតិច តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍
ដំណើរ​ស្ម័គ្រ​ចិត្ត​ដ៏​មាន​អត្ថន័យ​ក្នុង​ទិវា​នារី​អន្តរជាតិ​នៃ​មន្ទីរពេទ្យ​វាល​វៀត​ណាម​នៅ​ស៊ូដង់​ខាង​ត្បូង
ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung