Trending now

ត្រៀមរៀបចំយ៉ាងសកម្មនូវខ្លឹមសារសម្រាប់កម្មវិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែននៅខេត្ត An Giang និង Quang Tri

05:14 | 21/05/2019 (យោងតាម baobienphong បកប្រែដោយ សមុទ្រ)

យុគសម័យ - នារសៀលថ្ងៃទី២០ ខែឧសភា ឧត្តមសេនីយ៍ត្រី Le Nhu Duc អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែន បានធ្វើជាអធិបតីនៃកិច្ចប្រជុំជាមួយការិយាល័យនិងគណកម្មការនានា នៃស្នងការនយោបាយកងទ័ពការ ពារព្រំដែន ស្តីពីការងារត្រៀមរៀបចំនូវខ្លឹមសារសម្រាប់កម្មវិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែន វៀតណាម-កម្ពុជា នៅខេត្ត An Giang និងការជួបប្រាស្រ័យមិត្តភាពតាមព្រំដែនថ្នាក់ខេត្ត រវាងបញ្ជាការដ្ឋានកង ទ័ពការពារព្រំដែនខេត្ត Quang Tri (វៀតណាម) ជាមួយបញ្ជាការដ្ឋានយោធានិងមន្ទីនគរបាលខេត្ត Savabnakhet និង Salavan (ឡាវ)

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ Ha Thu)

យោងតាមរបាយការណ៍នៅឯកិច្ចប្រជុំ រហូតមកដល់ពេលនេះ ការិយាល័យនានានិងគណកម្មការនៃស្នងការនយោបាយនៃកងទ័ពការពារព្រំដែន បានរួមសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីអនុវតន៍ការត្រួតពិនិត្យទីកន្លែងសម្រាប់រៀបចំនូវកម្មវិធីទាំងពីរពោលខាងលើ។ ចំពោះកម្មវិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែន នៅខេត្ត Quang Tri ការិយាល័យ គណកម្មការនានានៃស្នងការនយោបាយនៃកងទ័ពការពារព្រំដែន បន្តដាក់ចេញសំណើរក៏ដូចជាណែនាំឲ្យកងទ័ពការពារព្រំដែនបង្ហើយសេណារីយូនិងខ្លឹមសានៃកម្មវិធី។ សម្រាប់កម្មវិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែននៅខេត្ត An Giang ការិយាល័យ គណកម្មការនៃស្នងការនយោបាយ កំពុងចងក្រង់នូវខ្លឹមសារសេណារីយូនៃសកម្មភាពក្នុងក្របខ័ណ្ឌការជួបប្រាស្រ័យនេះផងដែរ។

ធ្វើការសន្និដ្ឋាននៃកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ត្រី Le Nhu Duc បានប្រគល់ភារកិច្ច ឲ្យការិយាល័យនិងគណកម្មការនានាដើម្បីត្រៀមនូវខ្លឹមសារជាក់លាក់។ ទន្ទឹមជាមួយគ្នានោះ លោក​ Le Nhu Duc បានស្នើឲ្យការិយាល័យនិងគណកម្មការ បន្តណែនាំដើម្បីកងទ័ពការពារព្រំដែនខេត្ត Quang Tri រៀបចំផែនការជួបប្រាស្រ័យតាមព្រំដែនថ្នាក់ខេត្ត រវាងបញ្ជាការដ្ឋានយោធានៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយបញ្ជាការដ្ឋានយោធានិងមន្ទីនគរបាលខេត្ត Savannakhet និង Salavan របស់ឡាវ។

តាមគម្រោង កម្មវិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែន វៀតណាម-កម្ពុជានៅខេត្ត An Giang នឹងបានរៀបចំឡើងនាចុងខែសីហាឆ្នាំ២០១៩; ការជួបប្រាស្រ័យមិត្តភាពតាមព្រំដែនថ្នាក់ខេត្ត រវាងបញ្ជាការដ្ឋានយោធាខេត្ត Quang Tri របស់វៀតណាម ជាមួយបញ្ជាការដ្ឋានយោធា និងមន្ទីនគរបាលខេត្ត Savannakhet និង Salavan របស់ឡាវ នឹងបានប្រព្រឹត្តទៅនាចុងខែកក្កដា ឆ្នាំ ២០១៩ខាងមុខ៕

(យោងតាម baobienphong បកប្រែដោយ សមុទ្រ)

(យោងតាម baobienphong បកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤