Trending now

ដំណើរកំសាន្តនិទាឃរដូវមិត្តភាពឆ្នាំ ២០១៩: ស្វែងយល់អំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌នៃតំបន់ពិសិដ្ឋរបស់មាតុប្រទេស

00:54 | 15/05/2019

យុគសម័យ - នាថ្ងៃទី ៣ ខែមីនាឆ្នាំ ២០១៩ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានសហការជាមួយគណៈ កម្មាធិការប្រជាជនខេត្តនិងសម្ព័ន្ធអង្គការមិត្តភាពខេត្ត Phu Tho បានរៀបចំកម្មវិធី "ដំណើរកំសាន្តនិទាឃរដូវមិត្តភាពឆ្នាំ ២០១៩” ស្វែងយល់ណីពីតម្លៃបេតិកភណ្ឌវប្បធម៌នៃតំបន់ពិសិដ្ឋសម្រាប់មិត្តអន្តរជាតិជាង ៣០០ នាក់ នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស វិហារ Hung - ខេត្ត Phu Tho។

តំណាងអញ្ជើញថតរូបអនុស្សាវរីយ៍នៅវិហារស្តេច Hung

អញ្ជើញចូលរួមក្នុងដំណើរកំសាន្តនេះមានវត្តមានប្រធាន VUFO លោកស្រី Nguyen Phuong Nga; អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho លោក Ho Dai Dung រួមទាំងតំណាងជាង៣០០នាក់ ជាឯកអគ្គរដ្ឋទូត តំណាងស្ថានទូតជិត៣០ ប្រចាំនៅទីក្រុងហាណូយ; តំណាងក្រសួង ស្ថាប័នមជ្ឈិម; ថ្នាក់ដឹកនាំបណ្តាអង្គការមិត្តភាពនិងស្ថាប័នសារព័ត៌មានមជ្ឈិម ទីក្រុងហាណូយនិងខេត្ត Phu Tho ផងដែរ។

ណែនាំអំពីវប្បធម៍ប្រជាជនវៀតណាមឱ្យមិត្តភក្តិអន្តរជាតិ

ដំណើរកំសាន្តនិទាឃរដូវ ជាសកម្មភាពប្រចាំឆ្នាំរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមជារៀងរាល់និទាឃរដូវដើម្បីពង្រឹងមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹងនោះជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការរបស់សម្ព័ន្ធអង្គការមិត្តភាពជាមួយអង្គការអន្តរជាតិអង្គការក្រៅរដ្ឋាភិបាលបរទេសនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ណែនាំពីប្រវត្តិសាស្ត្រនិងវប្បធម៍វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិនិងបង្កើតលក្ខខណ្ឌដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមនិងតំណាងភ្នាក់ងារបរទេស អង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលនៅវៀតណាមផងដែរ។

អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្តីពីមូលហេតុដែលជ្រើសរើសវិហារស្តេច Hung ជាទីមកដល់សម្រាប់ “ដំណើរកំសាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០១៩” លោកស្រី Nguyen Phuong Nga បានចែករំលែកថា៖ ឆ្នាំ២០១៩នេះ យើងខ្ញុំបានជ្រើសរើស Phu Tho ដែលកន្លែងសម្រាប់ទស្សនាគឺជាវិហារ Hung - ទីតាំងដែលបុព្វបុរសរបស់វៀតណាមបានចាប់ផ្តើមបុព្វហេតុកសាងប្រទេសជាតិ។ មុនបង្អស់គឺដើម្បីសម្តែងអំណរគុណចំពោះគុណូបការៈរបស់បុព្វបុរសដែលបានកសាងឡើងនូវប្រទេសវៀតណាមមួយដូចសព្វថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាឱកាសដើម្បីមិត្តភក្តិអន្តរជាតិបានឃើញនូវលក្ខណៈប្រពៃណី វប្បធម៌និងប្រជាជនវៀតណាមដែលចង់ចាំជានិច្ចនូវគុណូបការៈរបស់បុព្វបុរស ហើយតែងតែចង់ស្នងមរត៌កនូវប្រពៃណីយ៉ាងល្អប្រសើររបស់ជីដូនជីតាក្នុងការកសាងនិងការពារមាតុប្រទេស។

លោកស្រី Nguyen Phuong Nga អញ្ជើញណែនាំជាមួយមិត្តភក្តិអន្តរជាតិអំពីវិហារស្តេច Hung

នៅឯវិហារស្តេច Hung គណៈប្រតិភូបានចូលរួមអុជធូប រំលឹកដល់វិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung នៅព្រះវិហារ Kinh Thien វិហារ Thuong ទស្សនាប្រជុំមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៃវិហារស្តេច Hung និងដាំដើមឈើអនុស្សាវរីយ៍នៅបរិវែណនៃមណ្ឌលផងដែរ។

ក្នុងឪកាសនេះ ប្រតិភូក៏បានអញ្ជើញរីករាយជាមួយកម្មវិធីច្រៀងចម្រៀង Xoan សម្តែងដោយសិល្បៈករ សិល្បៈការិនីមកពីក្រុមសិល្បៈច្រៀងចម្រៀង Xoan An Thai ទីក្រុង Viet Tri។ តាមរយៈកម្មវិធីនេះ ប្រតិភូបានទស្សនានិងស្គាល់ដល់បេតិកភណ្ឌវប្បធម៌អរូបីចំនួនពីរ ដែលបានអង្គការ UNESCO លើកតម្កើង នោះគឺ ជំនឿគោរពបូជាស្តេច Hung និងចម្រៀង Xoan របស់ខេត្ត Phu Tho ផងដែរ។

បន្ទាប់ពីបានអុជធូបនិងទស្សនាវិហារស្តេច Hung មក តាងនាងមិត្តភក្តិអន្តរជាតិដែលថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម បានថ្លែងអំណរគុណដល់ VUFO និងគណៈ កម្មាធិការប្រជាជនខេត្ត Phu Tho រួមទាំងស្ថាប័នពាក់ព័ន្ធដែលបានរៀបចំឡើងនូវពិធីនេះ។

ឯកអគ្គរដ្ឋទូត លោក Saadi Salama បានថ្លែងអំណរគុណចំពោះ VUFO គណៈកម្មាធិការប្រជាជនខេត្ត Phu Tho រួមទាំងស្ថាប័នពាក់ព័ន្ធដែលបានរៀបចំដំណើរកំសាន្តនិទាឃៈរដូវមិត្តភាពពោរពេញទៅដោយអត្ថន័យនេះ

ឯកអគ្គរដ្ឋទូត លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម បានថ្លែងអំណរគុណដល់ VUFO និងគណៈកម្មាធិការប្រជាជនខេត្ត Phu Tho រួមទាំងស្ថាប័នពាក់ព័ន្ធដែលបានរៀបចំឡើងនូវពិធីនេះ

“យើងខ្ញុំរីករាយណាស់ដែលបានមកដល់តំបន់ដីពិសិដ្ឋ-ជាប្រភពដែលបណ្តាស្តេច Hung បានកសាងប្រទេសវៀតណាម។ ដំណើរកំសាន្តនិទាឃរដូវមិត្តភាពថ្ងៃនេះ ជាពេលវេលាសម្រាប់យើងខ្ញុំស្វែងយល់អំពីតម្លៃនៃការអភិវឌ្ឍចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅទូទាំងពិភពលោក”។ នេះជាការចែករំលែករបស់លោកឯកអគ្គរដ្ឋទូត Saadi Salama។

វាយតម្លៃខ្ពស់ចំពោះការដែល VUFO បានរៀបចំដំណើរកំសាន្តមិត្តភាព លោកឯកអគ្គរដ្ឋទូត Saadi Salaman បានសង្កត់ធ្ងន់ថា ជាស្ថាប័នមានភារកិច្ចធានាកិច្ចការបរទេសសម្រាប់ប្រជាជន VUFO ទទួលបានជោគជ័យក្នុងការណែនាំពីរូបភាពរបស់ប្រទេសវៀតណាម បង្កលក្ខណៈងាយស្រួលសម្រាប់មិត្តភក្តិអន្តរជាតិដែលកំពុងរស់នៅនិងធ្វើការនៅវៀត ណាម ស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ និងសក្កានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមផងដែរ។

បើកចេញឱកាសសហប្រតិបត្តិការលើគ្រប់វិស័យ

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Nguyen Phuong Nga បានចាត់ទុកថា ដំណើរទស្សនា Phu Tho នាថ្ងៃនេះ មិត្តអន្តរជាតិនឹងមានឱកាស ស្វែងយល់ពីតម្លៃយូរអង្វែង អំពីទឹកដីនិងមនុស្សវៀតណាម។ រួមជាមួយគ្នានោះ មិត្តអាចយល់បន្ថែមអំពី Phu Tho ដែលជាខេត្តមួយមានល្បឿនអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងគួរឲ្យចាប់អារម្មណ៍អំពីសេដ្ឋកិច្ច ពាណិជ្ជ កម្ម ទេសចរណ៍និងសេវាកម្ម ដែលបានទាក់ទាញនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពពន្លឿនវិនិយោគ កិច្ចសហប្រតិបត្តិការនិងការបណ្តុះបណ្តាអន្តរជាតិ។

ខាងក្រោមនេះជារូបថតមួយចំនួននៃដំណើរកំសាន្តនិទាឃរដូវមិត្តភាព៖

អនុប្រធានគណៈកម្មាធិការខេត្ត Phu Tho លោក Ho Dai Dung (អាវពណ៌សរ) អញ្ជើញជូនរូបស្គរសំរឹទ្ធយុគសម័យស្តេច Hung ចំពោះថ្នាក់ដឹកនាំ VUFO និងលោកឯកអគ្គរដ្ឋទូត Saadi Salama

ប្រតិភូអញ្ជើញអុជធូបនៅវិហារ Gieng

ប្រតិភូអញ្ជើញដាំដើមឈើអនុស្សាវរីយ៍នៅបរិវែណនៃមណ្ឌលបេតិកភណ្ឌ

ដោយចេះភាសាវៀតណាម លោក Osama Qawareeq មន្ត្រីស្ថានទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមកំពុងណែនាំឲ្យមិត្តអំពីពាក្យទូន្មានរបស់លោកហ៊ូដើម្បីគឺត្រូវចងចាំជានិច្ចនូវគុណូបការៈរបស់បណ្តាស្ដេចហុង

សិល្បៈការិនីមកពីក្រុមសិល្បៈ Xoan An Thai ទីក្រុង Viet Tri កំពុងសម្តែងច្រៀងចម្រៀង Xoan


ប្រតិភូនៅព្រះវិហារធំ Kinh Thien

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤