Trending now

ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ

19:22 | 14/07/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ១៤ ខែកក្កដា គណៈប្រតិភូនៃជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០១៩ បានទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ។ គណៈប្រតិភូបានទៅទស្សនារមណីយដ្ឋាន Kim Lien និងបានទៅទស្សនាស្រុកកំណើតខាងឪពុកនិងស្រុកកំណើតខាងម្តាយរបស់លោកប្រធានហូជីមិញផងដែរ។

ប្រតិភូអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងដំណើរនៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០១៩នេះ យុវវ័យជាអាណិកជន មានការយល់ដឹងកាន់តែច្បាស់អំពីឆ្នាំ ខែនៃបដិវត្តន៍របស់លោកប្រធានហូជីមិញ ខណៈដែលគណៈប្រតិភូបានទៅទស្សនា វិមានលោកប្រធាន និងកេរ្តិ៍ដំណែល ATK Dinh Hoa ផងដែរ។ ពេលមកដល់រមណីដ្ឋាន Kim Lien គណៈប្រតិភូបានស្គាល់បន្ថែមទៀតអំពីអំឡុងពេលជាកុមារភាពរបស់លោកប្រធានហូជីមិញនៅឯស្រុកកំណើតរបស់ខ្លួន។ ក្នុងដំណើរនេះ គណៈប្រតិភូ បានមើលផ្ទាល់ពីខ្ទមដ៏សាមញ្ញ និងស្តាប់ពីរឿងរ៉ាវដែលនិយាយអំពីលោកប្រធានហូជីមិញ ដែលធ្វើឲ្យពួគគេកាន់តែកោតសរសើរនិងមានមោទនភាពចំពោះអ្នកដឹកនាំដ៏ឈ្លាសវៃរូបនេះផងដែរ។ មិត្ត Tran Phuong Anh មកពីអ៊ុយក្រែនបានសំណេះសំណាលថា៖ “នេះជាលើកដំបូងដែលខ្ញុំបានទៅកាន់ស្រុកកំណើតរបស់លោកប្រធានហូជីមិញ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលមកដល់ទីនេះខ្ញុំឃើញផ្ទាល់ពីភាពសាមញ្ញរបស់លោកប្រធាន ខ្ញុំកាន់តែកោតសរសើរពីបុគ្គលិកលក្ខណៈរបស់លោក។ ដំណើរទស្សនកិច្ចនេះបានជួយខ្ញុំឱ្យយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រជាតិ និងធ្វើឲ្យខ្ញុំកាន់តែ ស្រឡាញ់និងមានមោទនភាពដែលខ្លួនជាជនជាតិវៀតណាម”។

ខាងក្រោមនេះជាទិដ្ឋភាពនៃដំណើរទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញរបស់គណៈប្រតិភូយុវវ័យអាណិកជន៖

ប្រតិភូអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

សកម្មភាពដាំដើមឈើក្នុងក្របខ័ណ្ឌនៃដំណើរទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ

សកម្មភាពដាំដើមឈើក្នុងក្របខ័ណ្ឌនៃដំណើរទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ


(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤