Trending now

ជនជាតិវៀតណាមនៅអាមេរិកគាំទ្រម្ហូបអាហារក្តៅៗ រាប់ពាន់ឈុតដល់មន្ទីរពេទ្យជួរមុខប្រឆាំងនឹងជំងឺ COVID-19

11:36 | 28/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងរយៈពេលពីរខែកន្លងមកនេះ ម្ចាស់ភោជនីយដ្ឋានវៀតណាម នៅរដ្ឋ California ជួយគាំទ្រម្ហូបអាហារក្តៅ ៗ រាប់ពាន់ឈុត ជូនដល់ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកា នៅបណ្តាមន្ទីរពេទ្យជួរមុខ ប្រឆាំងនឹងជំងឺ COVID-19។

យោងតាមព័ត៌មានពីសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ភោជនីយដ្ឋានរបស់ជនជាតិវៀតណាមជាច្រើន នៅតំបន់ Silicon Valley បានប្រមូលផ្តុំ​ម្ហូបអាហាររាប់ពាន់​ឈុតជូនដល់​គ្រូពេទ្យប្រឆាំងនឹងជំងឺ COVID-19 និងបុគ្គលិកសុខាភិបាល​ជួរមុខ​នៅបណ្តាមន្ទីរពេទ្យក្នុងតំបន់។

លោកស្រី Phan Tieu Van ជាអ្នកលក់ដំបូងបានចូលរួមជាមួយ​មិត្តភក្តិស្ម័គ្រចិត្តរបស់គាត់​ ដើម្បី​បរិច្ចាគ​បរិក្ខាពេទ្យជាច្រើន​ដូចជា ម៉ាស់ ទឹកលាងដៃដល់មន្ទីរពេទ្យក្នុងតំបន់។ ប៉ុន្តែបន្ទាប់ពីនោះ​គាត់បានបន្តការជួយគាំទ្រពួកគេ ដោយប្រគល់ម្ហូប​អាហារថ្ងៃត្រង់ រួមមាន៖​សាច់គោធ្វើតាមបែបវៀតណាម បាយមាន់ ... ​​ព្រោះលោកស្រី​ដឹងថា​​គ្រូពេទ្យ ក្នុង​អំឡុងពេលនេះ​ពិបាកនឹងមានម្ហូបអាហារក្តៅ​និងឆ្ងាញ់ណាស់ បន្ទាប់ពីរយៈពេល​ធ្វើការ​នឿយហត់​និង​ធ្វើការថែមម៉ោង។

លោកស្រី Phan Tieu Van (អាវពណ៌ផ្កាឈូក) បានថតរូបជាមួយ​បុគ្គលិកនៃមណ្ឌលសុខភាព Kaiser Permanente ក្នុង​អំឡុងពេល​ប្រគល់ម្ហូបអាហារ។

លោកស្រី Phan Tieu Van បាននិយាយថា ម្ចាស់​អាជីវកម្មវៀតណាម - ពីភោជនីយដ្ឋានរហូតដល់ហាងតែ​បានចាប់ផ្តើមស្វែងរកគាត់ ហើយស្ម័គ្រចិត្តបរិច្ចាក។ ដំបូង​ភោជនីយដ្ឋាន​ហ្វើ Ha Noi ដែលប្រគល់ម្ហូបអាហារឥតគិតថ្លៃចំនួន ៤០០០ ឈុត ក្នុងរយៈពេល ៧ សប្តាហ៍។ អាហារនិងភេសជ្ជៈ​ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលសុខភាព Kaiser Permanente មជ្ឈមណ្ឌលសុខភាពផ្សេងៗ ក្នុងតំបន់ មជ្ឈមណ្ឌលសុខភាព​ Valley មន្ទីរពេទ្យ O'Connor ...

ហាងតែនៅ San Jose ដូចជា​ Vampire Penguin, Teahee và Kay's Tea House បានប្រគល់ភេសជ្ជៈចំនួន ២០០០ សម្រាប់យុទ្ធនាការនេះ​ដែរ។

ម្ចាស់ភោជនីយដ្ឋាន​ហ្វើ Ha Noi គឺលោកស្រី Huyen 'Helen' Nguyen បាននិយាយថា បុគ្គលិកទាំងអស់នៅក្នុងភោជនីយដ្ឋាន Cupertino របស់គាត់ និង​កូនស្រីរបស់​គាត់នៅតែចូលរួមក្នុងកម្មវិធី​ស្ម័គ្រចិត្តនេះ។

លោកស្រីបាននិយាយថា កូនស្រីរបស់គាត់ត្រូវបានទទួល​ការព្យា​បាល​ពីគ្រូពេទ្យក្នុងមន្ទីរពេទ្យក្នុងតំបន់ ពីជំងឺមហារីកតាំងពីអាយុ ១០ ខែ។ គាត់ដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះការយកចិត្តទុកដាក់​របស់គ្រូពេទ្យ ​ហើយតែងតែសុខចិត្តតបស្នងសងគុណដល់ពួកគេ។ នេះគឺជាពេលវេលាដ៏សមស្របសម្រាប់នគាត់ ដើម្បី​បង្ហាញ​ការដឹងគុណ។

លោកស្រី Quynh Le ដែលជាម្ចាស់ភោជនីយដ្ឋានមួយ នៅ San Jose ក៏ជាជនរងគ្រោះដោយជំងឺ Covid-19 ដែរ។​នៅពេលដែល​លោកស្រីត្រូវបានបង្ខំឱ្យបិទភោជនីយដ្ឋានភ្លាមៗ។ ប៉ុន្តែ​ បន្ទាប់ពីតែមួយសប្តាហ៍ក្រោយមក គាត់បានបើក​ទ្វារភោជនីយដ្ឋានឡើងវិញ​​ ដើម្បីជួយបុគ្គលិករបស់គាត់​អោយមានការងារធ្វើនិងបានស្ម័គ្រចិត្តប្រគល់ម្ហូបអាហារដល់មន្ទីរពេទ្យ។ លើសពីនេះទៀត​ គាត់ក៏បានប្រគល់ម្ហូប​អាហារដល់ជន​អនាថា​តាមរយៈអង្គការជួយគាំទ្រសម្រាប់ជនអនាថានៅតំបន់ Silicon Valley ។

លោកស្រី Loan Vo គ្រូពេទ្យម្នាក់ដែលព្យាបាលរោគផ្លូវដង្ហើមម នៅមន្ទីរពេទ្យ O'Connor ក្នុងទីក្រុង San Jose និងជាអ្នកគ្រូនៅអនុមហាវិទ្យាល័យ Foothill College បានភ្ជាប់ទំនាក់ទំនង​រវាង​លោកស្រី Tieu Van និងបណ្តាមន្ទីរពេទ្យ ដើម្បី​ការបំពេញបេសកកម្មស្ម័គ្រចិត្ត ។

លោកស្រី Loan បាននិយាយថា​​ ការទទួលបានម្ហូបអាហារស្ម័គ្រចិត្ត​ពីភោជនីយដ្ឋានវៀតណាមនិងអ្នកសប្បុរសជនផ្សេងទៀត នៅទូទាំង​តំបន់ឆ្នេរសមុទ្រដែលបានជួយគ្រូពេទ្យកាត់បន្ថយភាពអស់កម្លាំងនិង​តានតឹង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

"នៅពេលដែលយើងទទួលបានម្ហូបអាហារទាំងនេះយើងដឹងថាសហគមន៍មានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះយើង យើងមិននៅឯកោក្នុងការប្រយុទ្ធនេះទេ" ។ លោកស្រី Loan ​បាន​និយាយ​បន្ថែម។

និស្សិតនៅអនុមហាវិទ្យាល័យ Foothill College ក៏ជួយសប្បុរសជនវៀតណាម​ជាច្រើន​ ក្នុងការបញ្ជូនទំនិញដែល ប្រគល់ដល់គ្រូពេទ្យ ក្នុងសង្គ្រាមនេះ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤