Trending now

ចំណុចលេចធ្លោនៃកិច្ចការបរទេសប្រជាជន របស់ VUFO ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩

07:43 | 16/07/2019

យុគសម័យ - ក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩នេះ បណ្តាស្ថាប័ន អង្គការក្រោមឪវាទសម្ព័នសមាគមមិត្តភាពវៀតណាម (VUFO) បានសម្រេចនូវសមិទ្ធផលលេចធ្លោជាច្រើន ក្នុងកិច្ចការសន្តិភាព សាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រជាជនផងដែរ។

VUFO បានរៀបចំប្រកបដោយជោគជ័យនូវពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះលើសង្គ្រាមការពារព្រំដែនខាងលិចនៃមាតុប្រទេសនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាដើម្បីឈ្នះលើរបបប្រល័យពូជសាសន៍

នាយកដ្ឋានអាស៊ី - អាហ្រ្វិកៈ VUFO បានរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពមិត្តភាពដ៏សំខាន់ៗជាមួយឡាវ ដូចជា ពិធីប្រារព្ធខួបលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្តនិងជំនាញការយោធាវៀតណាមនៅឡាវ; ការរៀបចំគណៈប្រតិភូទៅទស្សនកិច្ចនៅខេត្ត Sekong ដើម្បីចូលរួមក្នុងពិធីប្រគល់ផ្ទះមិត្តភាពវៀតណាម - ឡាវ សម្រាប់លោកស្រី Kanchia - ជាអ្នកម្តាយឡាវ ដែលមានគុណបំណាច ក្នុងការជួយកងទ័ពស្ម័គ្រចិត្តវៀតណាម នាគ្រាសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិករួមទាំងរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី ៧ និងកិច្ចប្រជុំសមាគមមិត្តភាពវៀតណាម - ឡាវទាំងមូលផងដែរ។

សម្រាប់កម្ពុជា VUFO បានរៀបចំប្រកបដោយជោគជ័យ នូវខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះលើសង្គ្រាមការពារព្រំដែនខាងលិចនៃមាតុប្រទេសនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាដើម្បីឈ្នះលើរបបប្រល័យពូជសាសន៍; បានរៀបចំឲ្យក្រុមអតីតអ្នកស្ម័គ្រចិត្ត អ្នកជំនាញ ចំនួន ៨០ នាក់ ទៅទស្សនកិច្ចនៅកម្ពុជា ដោយមានសកម្មភាពជាច្រើននៅតាមតំបន់នានាដែលបានប្រារព្ធពិធីនេះផងដែរ។


ប្រទេសស៊ុយអែតនៅថ្ងៃទី ៥ ឧសភាឆ្នាំ ២០១៩ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅប្រទេសស៊ុយអែត

នាយកដ្ឋានអឺរ៉ុប: ក្នុងខែឧសភាឆ្នាំ ២០១៩ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានចូលរួមជាសមាជិកនៃគណៈប្រតិភូផ្លូវការអមដំណើរនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ន័រវ៉េសនិងស៊ុយអែត។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ VUFO បានសហការរៀបចំកិច្ចប្រជុំប្រកប ដោយជោគជ័យរវាងលោកនាយករដ្ឋមន្ត្រីជាមួយតំណាងសមាគមមិត្តភាពរុស្ស៊ី - វៀតណាមនិងអតីតអ្នកជំនាញយោធា រុស្ស៊ីដែលធ្លាប់បានចូលរួមក្នុងការជួយវៀតណាមនាគ្រាសង្គ្រាម; រៀបចំកិច្ចប្រជុំមួយនៅប្រទេសស៊ុយអែតជាមួយអតីតអ្នកនយោបាយ អ្នកជំនាញ និងមិត្តភក្តិស៊ុយអែតដែលថ្លាប់បានចូលរួមគាំទ្រវៀតណាមក្នុងអំឡុងពេលសង្គ្រាម។ ជំនួបទាំងពីរនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ។

លើសពីនេះទៀត សម្ព័ន្ធសមាគមបានរៀបចំកម្មវិធីសិល្បះ “រុស្ស៊ីនៅក្នុងបេះដូងរបស់ខ្ញុំ” និងរៀបចំកម្មវិធីរួមគ្នាក្នុងឆ្នាំ វៀតណាម - រុស្ស៊ី និងឆ្នាំ រុស្ស៊ី-វៀតណាម។


សមាគមវៀតណាម - អាមេរិក (VUFO) គឺជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងមជ្ឈដ្ឋានយុវជនវៀតណាមនិងអាមេរិក

នាយកដ្ឋានអាមេរិក: ចំណុចលេចធ្លោគឺសកម្មភាពជួបប្រាស្រ័យរវាងអតីតយុទ្ធជននៃប្រទេស វៀតណាមនិងសហរដ្ឋ អាមេរិក; សិក្ខាសាលាស្តីពី “ការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហគ្រាសអាមេរិក”; ការជួបប្រាស្រ័យមិត្តភាពក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនិងសិក្ខាសាលាអាជីវកម្មវៀត ណាម - ប្រេស៊ីល; ការជួបប្រាស្រ័យមិត្តភាពវៀតណាម - គុយបា ក្នុងឱកាសខួបលើកទី ៥៨ នៃជ័យជំនះ Hiron ជាដើម។

សមាគមវៀតណាម - អាមេរិក បន្តសហការជាមួយវិទ្យាស្ថានតភ្ជាប់សកលលោក (IGE) តាមរយៈការទទួលស្វាគមន៍គណៈប្រតិភូរបស់ IGE មកវៀតណាមនិងសហការជាមួយវិទ្យាស្ថានស្រាវជ្រាវជំនឿ សាសនា (នៃបណ្ឌិតសភានយោបាយ ហូជីមិញ)ដើម្បីរៀបចំសិក្ខាសាលា “ចែករំលែកបទពិសោធន៍អំពីសាសនានិងនីតិរដ្ឋ៖ បទពិសោធន៍ជាក់ស្តែងរបស់វៀត ណាម” ។


សម្ព័ន្ធសមាគមបានរៀបចំដោយជោគជ័យនូវមហាសន្និបាត Esperanto អាស៊ី - អូសេអានី (AK-9)

នាយកដ្ឋានពហុភាគី: សម្ព័ន្ធសមាគមបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ APF ២០១៩ និង APF ២០២០។ សម្រាប់មូលនិធិ AEPF, មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម សម្ព័ន្ធសមាគមបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ រួមទាំងបានចូលរួមសិក្ខាសាលាស្តីពីសន្តិភាព-សន្តិសុខនិងសន្និសីទគណៈរៀបចំអន្តរជាតិ (IOC) នៅប្រទេសនេប៉ាល់ទៀតផង។

នាខែមេសានិងខែឧសភាឆ្នាំ ២០១៩ សមាគម Esperanto បានទទួលរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាត Esperanto អាស៊ី- អូសេអានី (AK-9) ដែលមានប្រធានបទ “Esperanto និងភាពសប្បូរបែបវ​ប្បធម៌នៅ អាស៊ី - អូសេ អានី” និងសន្និសីទរួមយុវជនអាស៊ីលើកទី ៣៧ ដែលត្រូវបានមិត្ដភក្ដិអន្តរជាតិវាយតម្លៃថាជាព្រឹត្តិការណ៍ដែលទទួល បានជោគជ័យបំផុត។


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤