Trending now

គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Hau Giang

23:52 | 04/04/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ៤ ខែមេសា នៅវត្ត សាសនារង្សី នៃទីក្រុង Vi Thanh លោក Hau A Lenh អនុប្រធាន-អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចុះសួរសុខទុក្ខនិងអបអរសាទរសមាគមព្រះសង្ឃស្នេហាជាតិខេត្ត Hau Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០១៩ របស់ជនរួមជាតិខ្មែរ។

លោក Hau A Lenh អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីនៅវត្ត សាសនាសង្សី

លោក Hau A Lenh បានអបអរសាទរដល់ជនរួមជាតិខ្មែរនៅទូទាំងខេត្ត Hau Giang ហើយបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃនិងជនរួមជាតិខ្មែរនាពេលកន្លងទៅ។ ទន្ទឹមនឹងនោះ លោកបានអះអាងថា ជនរួមជាតិខ្មែរនៅខេត្ត Hau Giang បានសាមគ្គីជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរនិងអង្គការសមាគមនានាក្នុងការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស, សាមគ្គីភាពជាមួយជនជាតិដទៃទៀត និងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសកម្ម ជាពិសេសនាំគ្នាសិក្សារៀនសូត្រយ៉ាងសកម្មដើម្បីលើកកម្ពស់សមត្ថភាពផងដែរ។ លើសពីនេះទៅទៀត ជនរួមជាតិខ្មែរនៅក្នុងខេត្ត បានអភិរក្សនូវអត្តសញ្ញាណវប្បធម៌ជាតិតាមរយៈការបង្រៀនភាសាខ្មែរក្នុងឱកាសសម្រាកបវេសន កាល។

អនុប្រធាន-អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមមានបំណងថា នាពេលខាងមុខ ជនរួមជាតិខ្មែរនៅក្នុងខេត្ត នឹងបន្តពង្រីកសមិទ្ធផលដែលសម្រេចបាននាពេលកន្លងទៅ និងបង្កើនទំនាក់ទំនងប្រកបដោយសុខដុមរមនារវាងជនរួមជាតិខ្មែរនិងជនជាតិភាគតិចដទៃទៀត ដើម្បីអនុវត្តប្រកបដោយជោគជ័យ សេចក្តីសំរេចរបស់ខេត្ត ដោយផ្សាភ្ជាប់ជាមួយរណសិរ្សមាតុភូមិនិងអង្គការសមាគមនានា ដើម្បីអនុវត្តល្អរាល់ការចលនា ក៏ដូចជាក្នុងការកសាងជនបទថ្មីដើម្បីលើកកម្ពស់ជីវភាពរស់របស់ប្រជាជន៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤