Trending now

ក្រុមសហគមន៍នារីអាស៊ានប្រចាំនៅទីក្រុងហាណូយស្វែងយល់អំពីវប្បធម៌នៃគំនូរប្រជាប្រិយដុងហូ (Dong Ho)

06:15 | 02/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្តការអនុវត្តកម្មវិធីប្រតិបត្តិការឆ្នាំ ២០២០ ក្រុមសហគមន៍នារីអាស៊ានប្រចាំនៅទីក្រុងហាណូយ (AWCH) បានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីវប្បធម៌ប្រពៃណី នៃភូមិគំនូរប្រជាប្រិយ ដុងហូ (Dong Ho) នៅស្រុក Thuan Thanh ខេត្ត Bac Ninh នាព្រឹកថ្ងៃទី ១ ខែកក្កដា។

ក្រុមសហគមន៍នារីអាស៊ានប្រចាំនៅទីក្រុងហាណូយ (AWCH) បានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីវប្បធម៌ប្រពៃណី នៃភូមិគំនូរប្រជាប្រិយ ដុងហូ (Dong Ho) នៅស្រុក Thuan Thanh ខេត្ត Bac Ninh

ក្រុម AWCH បានទៅទស្សនាគ្រឹះស្ថានផលិតគំនូរដុងហូ របស់វិចិត្រករ Nguyen Dang Che នៅភូមិ ដុងហូ ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh។ ក្រុម AWCH បានផ្តោតសំខាន់លើការ ស្តាប់សិប្បករ Nguyen Dang Che និងកូនប្រុសរបស់គាត់ ណែនាំអំពីប្រវត្តិនៃគំនូរបុរាណដុងហូ ដំណើរការធ្វើក្រដាស Do និងគ្រឿងសមា្ភរៈធ្វើពណ៌សម្រាប់គំនូរជាដើម។

ទន្ទឹមនឹងនេះក្រុមនេះក៏បានទៅ ទស្សនាដំណាក់កាលនីមួយៗពីការរៀបចំសម្ភារៈរហូតដល់បញ្ចប់ស្នាដៃគំនូរប្រជាប្រិយដុងហូពេញលេញ។ ក្រុម AWCH មកពីប្រទេសផ្សេងៗគ្នា វប្បធម៌ខុសពីគ្នា ប៉ុន្តែគេពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយរំភើបចិត្តព្រោះគំនូដែលបង្កើតឡើងដោយខ្លួនឯងនិងយកទៅផ្ទះវិញទុកជាអនុស្សាវរីយ៍សម្រាប់ដំណើរកម្សាន្តដ៏មានអត្ថន័យនេះផងដែរ។

ក្រុមសហគមន៍នារីអាស៊ានប្រចាំនៅទីក្រុងហាណូយ (AWCH) បានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីវប្បធម៌ប្រពៃណី នៃភូមិគំនូរប្រជាប្រិយ ដុងហូ (Dong Ho) នៅស្រុក Thuan Thanh ខេត្ត Bac Ninh

គួរបញ្ជាក់ថាក្រុម AWCH ត្រូវបានប្រសូត្រឡើងនាឆ្នាំ ២០១៥ ក្រុមនេះ គឺជាស្ពានភ្ជាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ត្រីវៀតណាមនិងស្ត្រីមកពី បណ្តាប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាង ស្ត្រីអាស៊ាននិងមិត្តភក្តិអន្តរជាតិ ដើម្បីផ្តល់ឱកាសសម្រាប់ស្ត្រីក្នុងតំបន់ ក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងលើកកម្ពស់សមភាពយេនឌ័ររួមទាំងលើកកម្ពស់តួនាទីរបស់ស្ត្រីខាងការទូត ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤