Trending now

កម្ពុជាគឺជាដៃគូសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

06:05 | 31/10/2019 (ប្រភព៖ vov.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣០ ខែតុលា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) អំពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ជាមួយកម្ពុជានិងក្នុងតំប់។

ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh (vov.vn)

ក្រោមប្រធានបទ “គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម៖ កម្ពុជាគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់” លោក Vu Quang Minh បានអញ្ជើញសំណេះ សំណាលនិងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផលផុសជាមួយនិស្សិតកម្ពុជា អំពីទស្សនៈនិងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ជាពិសេសចំពោះប្រទេសជិតខាងនឹងកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជាគឺជាប្រទេសភូមិផងរបងជាប់គ្នា ដែលមានទំនាក់ទំនងជាប្រពៃណី ស្អិតរមួតតាំងពីយូរណាស់មកហើយ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ FB)

ម្យ៉ាងទៀត ប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា បានប្រកៀកស្មានឹងគ្នាក្នុងការតស៊ូប្រយុទ្ធនិងជំនះពុះពាររាល់ការលំបាកក្នុងដំណាក់កាលប្រវត្តិសាស្ត្រជាចើ្រន ព្រមទាំងលះបង់ឈាមស្រស់សាច់ស្រស់ ដើម្បីជួយគ្នាយកឈ្នះលើខ្មាំងសត្រូវទាំងឡាយ និងរួមគ្នាកសាងប្រទេសជាតិឲ្យកាន់តែល្អប្រសើផងដែរ។ បើតាមលោកឯកអគ្គរដ្ឋទូតវៀតណាមបានឲ្យដឹងទៀតថា ទាំងនេះគឺជាមរតកដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនវៀតណាមនិងកម្ពុជាដើម្បីបន្តលើកកម្ពស់ចំណងសាមគីភាពនិងរួមគ្នាអភិវឌ្ឍឈានទៅមុខដូចសព្វថ្ងៃ ដើម្បីភាពរុងរឿងនិងវិបុលភាពរបស់ប្រទេសទាំងពីរផងដែរ។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបញ្ជាក់ថាវៀតណាមមានបំណងនិងមានឆន្ទៈសហការជាមួយកម្ពុជា ដើម្បីថែរក្សាបរិយាកាសប្រកបដោយសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដើម្បីរួមដំណើរជាមួយវៀតណាមឆ្ពោះទៅរកគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។

តំាណាំងទាំងឡាយថតរុបទុកអនុស្សាវរីយ៍ (រូបថត៖ FB)

គួរឲ្យបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមនិងកម្ពុជាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងពង្រឹងទំនាក់ទំនងទ្វេភាគីជាបន្តបន្ទាប់ក្រោមបាវចនាថា“ អ្នកជិតខាងល្អមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ហើយតាមរយៈនេះធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ស្ថិរភាពនិងនិរន្តរភាពថែមទៀត ព្រមទាំងធ្វើជាកក្តាសំខាន់ៗរួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានានូវឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ប្រទេសរៀងៗខ្លួនផងដែរ៕

(ប្រភព៖ vov.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ vov.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤