Trending now

VUFO ទទួល ១៣០,០០០ ម៉ាសរបស់ក្រុមហ៊ុន Hanesbrands

17:51 | 09/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ដោយធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩ នៅថ្ងៃទី ៩ ខែឧសភា នៅទីក្រុងហាណូយ ក្រុមហ៊ុន Hanesbrands បានប្រគល់ម៉ាសចំនួន ១៣០,០០០ មាំសដល់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO)។

VUFO ទទួល ១៣០,០០០ ម៉ាសរបស់ក្រុមហ៊ុន Hanesbrands ។

អញ្ជើញចូលរួមក្នុងពិធីនោះមានលោក Phan Anh Son អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោក Nguyen Ngoc Hung ប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយប្រជាជន (PACCOM); លោកស្រី Virginia Foote ប្រធានសមាគមពាណិជ្ជកម្មអាមេរិកនៅហាណូយ; លោក Phan Giang នាយកជាន់ខ្ពស់នៃការអភិវឌ្ឍផលិតផល Hanesbrands បុគ្គលិកក្រុមហ៊ុននិងបុគ្គលិកអចិន្រ្តៃយ៍នៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។

លោក Phan Anh Son បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគាំទ្រម៉ាសចំនួន ១៣០,០០០ ម៉ាសសម្រាប់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម ហើយជឿជាក់ថានេះគឺជាអំណោយដ៏មានអត្ថន័យដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការនិងការគាំទ្ររបស់ក្រុមហ៊ុនដល់ប្រជាជនវៀតណាមក្នុងគ្រាលំបាក។

តំណាងក្រុមហ៊ុន Hanesbrands លោក Phan Giang បានសម្តែងនូវក្តីរីករាយនិងជឿជាក់យ៉ាងមុតមាំថាសម័្ពន្ធមិត្តភាពនឹងប្រើប្រាស់ចំនួនម៉ាសខាងលើនេះ តាមរបៀបដែលមានប្រយោជន៍បំផុត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤