Trending now

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-សាធាណរដ្ឋ កូរ៉េ លើកទីមួយ

11:28 | 28/11/2019 (ប្រភព៖ www.akp.gov.kh)

កិច្ចប្រជុំកំពូលមេគង្គ-សាធាណរដ្ឋកូរ៉េ លើកទីមួយ បានចាប់ផ្តើមដំណើរការហើយ នា​ព្រឹ​ក ថ្ងៃទី២៧ ខែវិច្ជិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដែលឯកឧត្តម មូន ចេអ៊ីន ប្រ​ធានាធិបតីសាធារណរដ្ឋកូរ៉េក្នុងនាមជាម្ចាស់ផ្ទះ បានទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនៃ​ប្រ​ទេសដងទន្លេមេគង្គ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការ​បរ​ទេស និងសហប្រតិបត្តការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា លោ​ក​ជំទាវ អង់ សានស៊ូជី ទីប្រឹក្សារដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា តំណាងឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ឯក​ឧ​ត្ត​​ម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ្វុក នាយ​ក​រដ្ឋមន្រ្តីវៀតណាម និងឯកឧត្តម ថង លូនស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។

ក្នុងកិច្ចប្រជុំកំពូលមេគង្គ និងសាធារណរដ្ឋកូរ៉េលើកទីមួយ ឯកឧត្តមប្រធានាធិបតី មូន ចេ​អ៊ីន បានលើកឡើងថា ​ប្រទេសក្នុងតំបន់ទន្លេមេគង្គបានដើរតួនាទីយ៉ាងសំខាន់​ទាំងបញ្ហា​តំបន់​ក៏ដូចជាបញ្ហាសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េផងដែរ។ ឯកឧត្តមប្រធានាធិបតីបានបន្ថែមថា ប្រ​ទេសកូរ៉េខាងត្បូង នឹងនៅជាមួយប្រទេសមេគង្គ ហើយជឿជាក់ថាការអភិវឌ្ឍ​ក្នុងតំបន់​មេ​គង្គគឺជាបញ្ហារបស់កូរ៉េ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េក៏​មិន​ភ្លេ​ច​លើកឡើងអំពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានជំរុញឱ្យមានកិច្ច​ប្រជុំ​កំពូល​មេ​គង្គ-​​កូរ៉េ ដើម្បីមកជំនួសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីធ្វើឡើងពីរឆ្នាំម្ដង។ ឯកឧត្ដម​បាន សង្កត់ធ្ងន់ថា ​ប្រ​ទេ​សតំបន់មេគង្គបានក្លាយទៅជាទឹកដី​នៃឱកាស ហើយកូរ៉េខាងត្បូងគឺជាមិត្ត​ភក្ដិពិសេស​សម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ ដើម្បីជំរុញឱ្យតំបន់នេះមានកិច្ច​សហប្រតិ​បត្តិ​ការ​ និង​វិបុ​ល​ភាពដើម្បីជួយជំរុញតំបន់អាស៊ានសម្រាប់យុគសម័យអាស៊ីប៉ាស៊ីហ្វិក។

ជាមួយគ្នានេះ បើទោះបីជាសម្តេច​តេ​ជោ ហ៊ុន សែន អវត្តមានអញ្ជើញចូលរួមកិច្ច​ប្រជុំនៅ​ទីក្រុងប៊ូសាន ប្រទេសកូរ៉េក៏ដោយ ក៏​ឯ​ក​​ឧត្តមប្រធានាធិបតី មូន ចេអ៊ីន បានថ្លែង​អំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំ​ប្រឹ​ង​ប្រែ​​ងជំរុញឱ្យមាន​​កិច្ចប្រជុំ​កំពូលមេគង្គ-សាធារណរដ្ឋកូរ៉េនេះឡើង។ ឯកឧត្តមប្រធា​នាធិប​តី​​​កូរ៉េបានថ្លែងថា "មេគង្គ​បានក្លាយជាទឹកដីនៃឱកាស" ហើយប្រទេសកូរ៉េខាងត្បូងបានក្លាយជា "មិត្ត​ពិ​សេស"​របស់​មេគង្គ ព្រោះប្រទេសទាំងនេះ​បានបង្កើតទំនាក់ទំនងនៃវិបុលភាព​ជាមួយអា​ស៊ា​ន។

គួរបញ្ជាក់ដែរថា សាធារណរដ្ឋកូរ៉េ និងប្រទេសតំបន់​ទន្លេមេគង្គមានពាណិជ្ជកម្ម​រួម​ប្រ​មា​​ណ ៨៤ពាន់លានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០១៨ ហើយបានកើន​ឡើងជាងពីរ​ដ​ង​​​ក្នុងរយៈពេល៨ឆ្នាំកន្លងទៅ៕

(ប្រភព៖ www.akp.gov.kh)

(ប្រភព៖ www.akp.gov.kh)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤