Trending now

សម្ដេចតេជោ អំពាវនាវឲ្យអាជ្ញាធរ-ពលរដ្ឋថែរក្សា ពូជត្រី និងអភិរក្សជីវចំរុះ

17:18 | 01/07/2020 (បកប្រែដោយឌីណា)

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចតេជោបន្ដថា ទិវាមច្ឆាជាតិ គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀប ចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋ ឲ្យចូលរួមក្នុង ការថែរក្សាពូជត្រី ឲ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រី នៅតំបន់ឆ្ងាយពីដែន នេសាទផង ជាពិសេសនៅតាមតំបន់សមស្រប នៃវាលទំនាប និងនៅតាមវាលស្រែទូទាំង ប្រទេស។

សម្តេចតេជោបានបន្ត អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងចូលរួមអភិរក្សជីវចំរុះ។ (រូបថត៖ dap.com.khmer)

សម្តេចតេជោបានបន្ត អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀតឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទានរបស់បងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

គួរំលឹកថា នៅក្នុងរដូវបិទនេសាទឆ្នាំ២០២០នេះរដ្ឋបាលជលផលក៏អំពាវនាវដល់ប្រជានេសាទឱ្យគោរពទៅតាមច្បាប់នៅក្នុងរដូវ បិទនេសាទដែលចាប់ផ្តើមពីដើមខែមិថុនាដល់ចុងខែតុលា ដើម្បីធានានិរន្តរភាពធនធានមច្ឆជាតិតាមរយៈការបង្កលក្ខណៈអោយត្រីអាចពងកូនរីកលូតលាស់បានល្អលក្នុងអំឡុងពេលរដូវបិទនេសាទ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តី មានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀត ឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផល ឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការ ទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស»./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤