Trending now

របៀបសំពះខ្មែរដែលត្រូវតាមក្បូន ភាគច្រើនត្រូវក្មេងសម័យទំនើបមួយចំនួនមើលរំលង (វីដេអូ)

15:37 | 12/07/2020

ការសំពះ​គឺជា​ការសម្តែង​គារវកិច្ច ឬ ការប្រតិបត្តិ​គ្នា​ទៅវិញទៅមក​របស់​មនុស្ស​ទូទៅ​ក្នុងសង្គម ពិសេស​ពុទ្ធសាសនិកជន ប៉ុន្តែ​បើ​និយាយ​ដល់​ការសំពះ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រកាន់យក​ធ្វើជា​ទំនៀម​ទំលាប់​ប្រពៃណី​របស់ខ្លួន​តាំងពី​យូរលង់​ណាស់​មកហើយ ដោយ​ចាស់​ពី​ដើម​បាន​យល់ថា​ការសំពះ​គឺជា​ការគោរព ដែល​បង្ហាញឱ្យឃើញ​ពី​កាយវិការ​ទន់ភ្លន់ សុភាពរាបសា មាន​សុជីវធម៌ និង ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក ។​

យ៉ាងណាមិញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ដែល​មិនចេះ​សំពះ ឬ សំពះ​មិន​ត្រឹម​ត្រូវតាម​ក្បួ​ត​ខ្នាន​បានកំណត់ អាច​នឹង​ត្រូវគេ​ដៀល​ថា​មនុស្ស​គ្មាន​អរិយ្យធម៌ ។ ការសំពះ​របស់​ខ្មែរ​គឺមាន​ក្បួនខ្នាត​ត្រឹមត្រូវ និង ច្បាស់លាស់ ទៅតាម ឋានៈ តួនាទី និង អាយុ ដែលមាន ៥ របៀប​ផ្សេងៗ​គ្នា ។ ចំពោះ​ចាស់ៗ​ពី​សម័យ​ដើម ឬ ត្រឹម​ឪពុកម្តាយ​យើង​ឡើងទៅលើ គឺ​ពួកលោក​ប្រកាន់ខ្ជាប់​ណាស់​នូវ​ការ​សំពះ​ដើម្បី​បង្ហាញ​ក្តី​គោរព​គ្នា​ទៅវិញទៅមក​នេះ ប៉ុន្តែ​បើ​យើង​ងាក​មក​មើល​យុវជន ឬ ក្មេងៗ​សម័យ​ឥលូវ​មួយចំនួន​តូច​មិនសូវ​ឡើយ ដោយហេតុ​ផល​មិ​សម​ទំនង​មួយចំនួន ដូចជា អៀន​មិន​ហ៊ាន​លើកដៃ​សំពះឡើយ ម្យ៉ាងគិតថា​មិនសូវចាំបាច់ និង អ្នកខ្លះ​សំពះ​ឱ្យតែបានៗ ដោយ​មិនបាន​យល់ច្បាស់​ពី​របៀប​សំពះ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ឡើយ ពោលគឺ​ពួកគេ​តែងតែបាន​មើលរំលង​លើ​ការសំពះ​នេះ ។​

របៀបសំពះខ្មែរ

​នា​ថ្ងៃនេះ «​ប្រជាប្រិយ​» ក៏​សូម​ចូលរួម​ជាថ្មី ដើម្បី​ពាំនាំ​នូវ​វិធី​សំពះ​ដែលជា​ប្រៃ​ណី​ដ៏​ផូរផង់​របស់​ខ្មែរ​មាន​ទាំងពី​យូរលង់​ណាស់​មកហើយ​នោះ មក​បង្ហាញ​ប្រិយមិត្ត ពិសេស​យុវវ័យ​មួយចំនួន​តូច​ដែល​តែងតែ​ស្រពិចស្រពិល និង មើលរំលង​ការសំពះ ឬ សំពះ​មិនត្រូវ​តាម​ក្បួន ឱ្យ​ងាក​ត្រឡប់មក​សំពះ​ដោយ​វិធី​ត្រឹមត្រូវ និង តាម​ក្បួន​បានកំណត់​វិញ ចៀសវាង​ជាតិ​សាសន៍​ដទៃ​ដៀលត្មះ ។​

១- ដៃ​ផ្គុំ​ដាក់​ត្រឹម​ដើមទ្រូង ៖ សំពះ​អ្នកមាន​វ័យ ឬ ឋានៈ​ស្មើគ្នា មិត្តភក្តិ ឬក៏​អ្នកមាន​វ័យ​ច្រើន ឋានៈ​ខ្ពស់ជាង សំពះ​អ្នកមាន​វ័យ ឬ ឋានៈ​ទាប​ជាង ។​
២- ចុង​ម្រាមដៃ​ផ្គុំ​ដាក់​ត្រឹម​មាត់ ៖ សំពះ​អ្នកមាន​វ័យ ឬ ឋានៈ​ខ្ពស់ជាង និង ចៅហ្វាយនាយ ។​
៣- ចុង​ម្រាមដៃ​ផ្គុំ​ដាក់​ត្រឹម​ចុង​ច្រមុះ ៖ សំពះ​ឪពុកម្តាយ អាណាព្យាបាល ជីដូន​ជីតា និង គ្រូបាធ្យាយ ជាដើម ។​
៤- ចុង​ម្រាមដៃ​ដាក់​ចំ​ប្រជុំ​ចិញ្ចើម ៖ សំពះ​ព្រះសង្ឃ និង ព្រះមហាក្សត្រ ។​
៥- ផ្គុំ​ម្រាម​មេដៃ​ដាក់​ត្រឹម​ប្រជុំ​ចិញ្ចើម​ឡើងលើ ៖ សំពះ​ព្រះ​រតនត្រ័យ ព្រះព្រហ្ម ទេវតា និង ការ​បួងសួង​ផ្សេងៗ ។​


​ទាំងនេះហើយ​គឺជា​ការសំពះ​របស់​ខ្មែរ​ដ៏​ត្រឹមត្រូវ និង ច្បាស់លាស់​ទៅតាម​ក្បួនខ្នាត ដែល​ជាតិ​សាសន៍​ផ្សេង​ពុំមាន​របៀប​សំពះ​តាម​ក្បួនខ្នាត​ដូច្នេះ​ឡើយ ។ ដូច្នេះ​ក្នុងនាម​ជា​កូន​ខ្មែរ គួរ​ណាស់​តែ​យល់ដឹង​ពី​របៀប ក៏ដូចជា​វិធី​សំពះ​ខ្មែរ​នេះ​ឱ្យបាន​ច្រើន និង សំពះ​ឱ្យ​ត្រឹមត្រូវ​តាម​ក្បួន ដើម្បី​បង្ហាញ​ពី​ប្រពៃណី​ខ្មែរ​មួយ​នេះ​ទៅកាន់​ពិភពលោក​បានដឹងថា​ខ្មែរ​យើង​មាន​របៀប​សំពះ​ដែល​ប្រកបទៅដោយ​សុជីវធម៌ និង ការឱ្យ​តម្លៃ​គ្នា​យ៉ាង​ល្អ​ផូរផង់ ៕




(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤