Trending now

រដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃទី១ មានទេសចរបរទេសជិត ២ពាន់នាក់ អង្គុយទស្សនាការប្រណាំងទូកលើវេទិកាទេសចរណ៍

19:41 | 11/11/2019 (សរុបដោយវិច្ឆិកា)

មន្ត្រីជាន់ខ្ពស់ក្រសួងក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា នៅថ្ងៃទី១នៃព្រះរាជពិធី​បុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក វេទិការទសចរណ៍ ដែលត្រូវបាន​រៀបចំ សម្រាប់ភ្ញៀវទេសចរណ៍គឺមានភ្ញៀវទេសចរបរទេសចំនួន១.៩៨១នាក់ បានចូលអង្គុយ ទស្សនាការប្រណាំងទូក និងបណ្ដែតប្រទីបលើវេទិកាទេសចរណ៍។

ភ្ញៀវទេសចរបរទេសជិត២.០០០នាក់ ចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យ អំទូកលើវេទិកាទេសចរណ៍ កាលពីថ្ងៃទី១។ (ប្រភព៖ pressocm.gov.kh)

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានឲ្យដឹងនេះថា ជារៀងរាល់ឆ្នាំ ក្រសួង​ទេស ចរណ៍តែងតែបានរៀបចំឱ្យមានវេទិកាទេសចរណ៍ សម្រាប់ឱ្យភ្ញៀវទេសចរបានចូល​ទស្សនាការប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះរមរាជវាំង រយៈ​ពេលបីថ្ងៃពេញ។ ឯកឧត្ដមបានបន្ដថា វេទិកាទេសចរណ៍នេះ មានការបកប្រែជា៣ភាសា គឺ ភាសាអង់គ្លេស បារាំង និងភាសាចិន និងការផ្តល់ជូននូវទឹកបរិសុទ្ធ ភេសជ្ជៈ និងសេវាកម្ម​ផ្សេងៗទៀតផងដែរដើម្បីទទួលរាក់ទាក់ជូនភ្ញៀវអន្តរជាតិនានា ដែលអញ្ជើញចូលរួម ទស្សនា​ ព្រះពិធីបុណ្យជាតិដ៏ធំមួយនេះ។

លោក គុជ បញ្ញសា បានបន្ដទៀតថា សម្រាប់ព្រះពិធីបុណ្យថ្ងៃទី១ កាល​​ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទទួលភ្ញៀងអន្តរជាតិ ចំនួន១.៩៨១នាក់។ លោកអនុរដ្ឋ​លេខាធិ​ការបានបន្ថែមថា ការរៀបចំវេទិកាទេសចរណ៍នេះ គឺដើម្បីឱ្យភ្ញៀវទេសចរបានកម្សាន្ត និងឈ្វេងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។ វេទិកាទេសចរណ៍នេះ សម្រាប់​អង្គុយទស្សនាការប្រណាំងទូកនៅមុខព្រះរមរាជវាំងនេះ គឺជាការទាក់ទាញភ្ញៀវវទេសចរ​អន្តជាតិ ឱ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសគឺលើកទឹកចិត្តដល់ជនបរទេសស្វែងយល់​ពី​វប្បធម៌ខ្មែរបន្ថែមទៀត។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការរំពឹងទុកថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះនឹងទទួលបាន​ភ្ញៀវ​ទេសចរចូលរួមទស្សនាច្រើនជាងឆ្នាំមុនៗ។ លោករដ្ឋមន្ត្រីក៏បានអំពាវនាវ​ដល់ប្រជា​ពលរដ្ឋ និងភ្ញៀវទេសចរពិសេសអាជីវករលក់ដូរទាំងឡាយសូមចូលរួមថែរក្សាអនាម័យ សុវត្ថិ​ភាពចំណីអាហារ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គិតគូរលើបញ្ហាបរិស្ថាន និងសោភ័ណ​​ភាព​ក្នុងព្រះរាជពិធីបុណ្យទាំងមូល ហើយសូមចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុងព្រះរាជពិធីបុណ្យ និងរាជធានីភ្នំពេញទាំងមូលឱ្យបានល្អប្រសើរផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤