Trending now

ផ្សព្វផ្សាយម្ហូបវៀតណាមនិងវត្ថុអនុស្សាវរីយ៍នៅប្រទេសឡាវ

14:18 | 04/03/2021 (បកប្រែដោយឌីណា)

យុគសម័យ - ម្ហូបវៀតណាមត្រូវបានភ្ញៀវជាច្រើនចូលចិត្តទាំងរសជាតិឈ្ងុយឆ្ងាញ់និងការដាក់តាំង។

សម្ព័ន្ធសមាគមន៍នារីឡាវ សហការជាមួយ​សមាគម​សហគ្រិនស្រី​ជនជាតិឡាវ រៀបចំ​ពិព័រណ៌​អាហារ​របស់ឡាវ នៅឆ្នាំ ២០២១ នៅឧទ្យាន Chao Anouvong ក្រុងវៀងចន្ទន៍។ ពិព័រណ៍នេះមានស្តង់ចំនួន ១២០ ស្តង់ ​រួមទាំង​ ស្តង់ពីស្ថានទូតនៃប្រទេសជាសមាជិកអាស៊ាន នៅទីក្រុង​វៀងចន្ទន៍ ​ដោយមានម្ហូបពិសេសនិ​ងផលិតផលសិប្បកម្ម​ប្រពៃណី​ជាច្រើន។

ផ្សព្វផ្សាយមុខម្ហូបវៀតណាមនិងវត្ថុអនុស្សាវរីយ៍នៅឡាវ

នៅស្តង់ក្នុងពិព័រណ៌នេះស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវ បានដាក់តាំងវត្ថុអនុស្សាវរីយ៍និង​ម្ហូប​ពិសេស​របស់​ប្រទេស​វៀតណាម ដូចជា ទឹកត្រចៀកកាំ ថង់ធ្វើពីសំពត់សង្កិម ណែមចៀន ណែម នំសណ្តែកខៀវ​ ស្ករសណ្តែកដី ... ម្ហូបវៀតណាមត្រូវបានគេចូលចិត្តនិងចង់ពិសារ​ដោយភ្ញៀវជា​ច្រើន ដោយមុខម្ហូបទាំងនោះមាន​ពណ៌​ស្រស់ស្អាត​និងរសជាតិឈ្ងុយឆ្ងាញ់។


ស្តង់វៀតណាមត្រូវបានភ្ញៀវទេសចរចូលចិត្ត។

ការដែលអញ្ជើញចូលរួមរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវ នៅក្នុងពិព័រណ៍នេះ​ចូលរួមចំណែកក្នុងការគាំទ្រដល់​ប្រទេសឡាវក្នុងការជំរុញការអនុវត្តគោលនយោបាយ ជំរុញពា​ណិ​ជ្ជកម្មនិងទេសចរណ៍ ក្នុងបរិបទនៃការរីករាលដាលនៃ COVID-១៩ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ​សេដ្ឋកិច្ច សង្គម​របស់ប្រទេសឡាវ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤