វិបត្តិកូវីដ-១៩ បានធ្វើឲ្យអ្នករស់នៅទីក្រុងមួយចំនួន បង្ខំចិត្តស្នាក់នៅក្នុងផ្ទះ មិនហ៊ានចេញទៅទីប្រជុំជន។
ប្រាសាទអង្គរវត្តគ្មានភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា។ (រូបថត៖ Thmey Thmey.com)
ភាពស្ងប់ស្ងាត់ នៅប្រាសាទអង្គរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ។ (រូបថត៖ Thmey Thmey.com)
ប្រាសាទអង្គរវត្តដ៏ស្គឹមស្គៃ នៅតែមានសភាពស្ងប់ស្ងាត់ កណ្តោចកណ្តែង នៅថ្ងៃចូលឆ្នាំខ្មែរ។ នៅថ្ងៃទី១ និងទី២ នៃពិធីបុណ្យចូលឆ្នាំ គ្មានឡើយវត្តមានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាអង្គរវត្ត។ នេះបើតាមក្រុមការងារផ្នែកទេសចរណ៍តាមប្រាសាទ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥។
ថ្វីដ្បិតខ្លាចឆ្លងកូវីដ-១៩(COVID-19) ប៉ុន្តែនៅតែមានប្រជាពលរដ្ឋចំនួន ពិសេសមនុស្សចាស់ៗ បានយកចង្ហាន់ប្រគេនចង្ហាន់ព្រះសង្ឃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្រាប់ព្រឹកថ្ងៃទី១៤មេសា ដែលជាថ្ងៃទីពីរនៃបុណ្យចូលឆ្នាំខ្មែរ(ឆ្នាំ២០២០) ពលរដ្ឋដែលមកវត្តសន្សំកុសល ក៏ដូចជាទីអារាមនានា គ្រាន់តែយកចង្កាន់ប្រគេនព្រះសង្ឃរួចហើយក៏ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនភ្លាម ដោយមិនចាំស្តាប់ធម៌ ឬជជែកគ្នាលេង ដូចឆ្នាំមុនឡើយ ព្រោះតែខ្លាចឆ្លងជំងឺកូវីដ-១៩។
វត្តសន្សំកុសលក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យចូលឆ្នាំថ្មិប្រពៃណីខ្មែរ។ (រូបថត៖ Thmey Thmey.com)
ស្ទើតែគ្រប់ពុទ្ធបរិស័ទដែលទៅវត្តសន្សំកុសលក្នុងរាជធានីភ្នំពេញ គឺមានពាក់ម៉ាស់ និងមានទឹកអាល់កុលឬជែលផ្ទាល់ខ្លួន សម្រាប់លាងដៃ និងបាញ់ខ្លួនប្រាណ មុខនឹងចេញ-ចូលទៅកន្លែងនានា ក្នុងបរិវេណវត្ត។ ពុទ្ធបរិស័ទទាំងនោះគ្រាន់តែធ្វើដំណើរចូលដល់សាលាឆាន និងកុដ្ឋនានាដែលព្រះសង្ឃ គឺយកចង្ហាន់ប្រគេនសង្ឃ ហើយព្រះសង្ឃសូត្រធម៌(បាំងផ្គរ)រួច ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញភ្លាម./.
(បូកសរុបដោយឌីណា)
មតិពីមិត្តអ្នកអាន