Trending now

ខេត្ត Da Nang គឺជាគោលដៅទេសចរពេញនិយមមួយ នៅលើពិភពលោក ក្នុងឆ្នាំ ២០២០

19:54 | 01/03/2020

យុគសម័យ - ខេត្ត Da Nang ត្រូវបានលើកតំកើងជាថ្មីម្តងទៀតលើផែនទីទេសចរពិភពលោក និងបានបោះឆ្នោតជ្រើសរើសគឺគោលដៅទេសចរពេញនិយមមួយលើពិភពលោក ដោយ TripAdvisor ។ ខេត្ត Da Nang បានជាប់ចំណាត់ថ្នាក់ទី ៧ នៅលើពិភពលោក។

ឆ្នេរសមុទ្រមួយនៅខេត្ត Da Nang។ (រូបថត៖ កាសែត Cong Thuong)


នៅចុងខែកុម្ភៈឆ្នាំ ២០២០ គេហទំព័រ TripAdvisor ដែលជាគេហទំព័រទេសចរណ៍ធំបំផុត នៅលើពិភពលោកដែលមានសមាជិកជាង ៦០ លាននាក់ និងបានវាយតំលៃ និងផ្តល់យោបល់ចំនួន ១៧០ លាន អំពីសណ្ឋាគារ ភោជនីយដ្ឋាន ទីកន្លែងទេសចរ សេវាកម្ម​ ។ ដូច្នេះ TripAdvisor បាន​ប្រកាសលទ្ធផលនៃគោលដៅទេសចរពេញនិយមលើពិភពលោក ក្នុងឆ្នាំ ២០២០ ។

ទោះបីជាផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃ Covid - ១៩ ខេត្ត Da Nang នៅតែខិតខំប្រឹងប្រែង អះអាងទីតាំងរបស់ខ្លួន នៅលើផែនទីទេសចរណ៍ពិភពលោក។

ស្ពាន Vang ជា​ទីកន្លែង​ទេសចរមួយ​ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងចើនកុះករ។ (រូបថត៖ Internet)


យោងតាមលទ្ធផលនៃការបោះឆ្នោតនិងជ្រើសរើស ខេត្ត Da Nang បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងបញ្ជីឈ្មោះនៃគោលដៅទេសចរណ៍ល្បី ៗ ចំនួន ២៥ លើពិភពលោក។ ខេត្ត Da Nang ត្រូវបានលើកតំកើងដោយ TripAdvisor។ ពីព្រោះប្រជាជន​រស់នៅទីនេះ រួសរាយរាក់ទាក់ ម្ហូបអាហារឈ្ងុយឆ្ងាញ់ រួមជាមួយ​មានកេរ្តិ៍ដំណែលធម្មជាតិដ៏អស្ចារ្យ៖ “មកទស្សនាខេត្ត Da nang ភ្ញៀវមានអារម្មណ៍ផាសុខភាព ប្រជាជនរួសរាយរាក់ទាក់និងម្ហូបអាហារឆ្ងាញ់ៗ ។ បច្ចុប្បន្ននេះ ដំណើរទេសចរណ៍និងហូបអាហារគឺជាការស្វែងយល់ដ៏ពេញនិយម។ បន្ទាប់ពី ភ្ញៀវហូបឲ្យឆ្អែត គេ​នឹងមានឱកាសមកទស្សនារូងនិង​វត្ត ស្ថិតក្នុងកេរ្តិ៍ដំណែល​ Ngu Hanh Son។

ខេត្ត Da nang ធ្លាប់បាន​បោះឆ្នោតនិងជ្រើសរើសជាគោលដៅថ្មីកំពុងលេចធ្លោ នៅលើពិភពលោក ក្នុងឆ្នាំ ២០១៥ ដោយ TripAdvisor (Top 1 Travellers’ Choice Destination On the Rise 2015) ។ រហូតមកដល់ពេលនេះខេត្តនេះ កំពុងបានជាប់ក្នុងបញ្ជី Top នៃគោលដៅទេសចរពេញនិយមបំផុត លើពិភពលោក នៅឆ្នាំ ២០២០។

ទេសភាពស្រស់ស្អាតនៃឆ្នេរសមុទ្រ។ (រូបថត៖ Internet)


ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់វិស័យទេសចរណ៍និងសុខាភិបាល ខេត្ត Da nang កំពុងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំនះវិបត្តិសេដ្ឋកិច្ច លើពិភពលោកដែលមានឈ្មោះ Covid-19 ហើយមានបញ្ជាក់ពីរូបភាពនៃគោសដៅទេសចរ “ អរិយធម៌ - សុវត្ថិភាព- រាក់ទាក់” ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤