Trending now

ក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នាឱ្យកាន់តែខ្លាំង

21:50 | 21/07/2019 (ប្រភព៖ Fresh News សរុបដោយ ហេងវុធ្ធី)

ក្នុងពិធីផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូនេស៊ី នៅសណ្ឋាគារសូហ្វីតែលអង្គរភូកេត្រា ខេត្តសៀមរាប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី បានប្រកាសប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរវាងកម្ពុជា និងឥណ្តូនេស៊ីបន្ថែមទៀត។ នេះបើតាមលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នាឱ្យកាន់តែខ្លាំង (រូបថត៖ FN)


ព្រឹត្តិការណ៍នេះសហការរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ឥណ្តូណេស៊ី ក្រោមវត្តមានលោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្តូណេស៊ីប្រចាំនៅកម្ពុជា។

គោលបំណងចម្បងនៃព្រឹត្តការណ៍នេះ គឺការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យទេសចរណ៍ ការផ្តល់ឱកាសធុរកិច្ច ការពង្រឹងបណ្តាញរវាងទីភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោក គុជ បញ្ញាសា បានជម្រាបជូនអង្គពិធីទាំងមូលអំពីសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ សម្រាប់វិនិយោគិន និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។

លោកបានបន្តថា ទោះបីជាកម្ពុជាទទួលបានទេសចរឥណ្ឌូនេស៊ីតែ ៥៥,៧៥៣នាក់ និងទេសចរកម្ពុជាទៅទស្សនាឥណ្ឌូនេស៊ីមានត្រឹមតែ ៨,៨១៩នាក់ កើន ៣១% នៅឆ្នាំ២០១៨ ក៏ដោយ ក៏លោកមានសុទិដ្ឋិនិយមថា ក្រោយពីការចាប់ផ្តើមហោះហើរត្រង់រវាងទីក្រុងហ្សាកាតា និងរាជធានីភ្នំពេញ នឹងជំរុញឱ្យមានកំណើនភ្ញៀនទេសចរបន្ថែមទៀត។

ទិដ្ឋភាពនៃពិធី (រូបថត៖ FN)


កត្តារួមផ្សំផ្សេងទៀតដែលចូលរួមជំរុញកំណើនទេសចររវាងប្រទេសទាំងពីរនេះ រួមមាន៖ ការរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធឌីជីថល និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Mobile Application «Kingdom of Wonder» ជាពិសេសការរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទេសចរណ៍ឥណ្តូណេស៊ីនៅកម្ពុជានាថ្ងៃនេះ លំហូរទេសចរនៃប្រទេសទាំងពីរនឹងមានការកើនឡើងខ្ពស់។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរួមគ្នា រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕

(ប្រភព៖ Fresh News សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ Fresh News សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»