Trending now

BNI Eagles Chapter ចុះជួយដល់សិស្សានុសិស្ស ដែលរងគ្រោះដោយអគ្គិភ័យ ឆាបឆេះសាលារៀនគ្មានសល់ នៅខេត្តកំពង់ឆ្នាំង

16:25 | 21/08/2019 (ប្រភព៖ Fresh News)

ស្ថាប័នបណ្ដាញធុរកិច្ចអន្តរជាតិ BNI Eagles Chapter ដែលមានវត្តមានម្ចាស់អាជីវកម្ម និងសប្បុរសជនជាង៣០រូប ដែលបានដឹកនាំដោយ លោក ថន ណារ៉េត ជាប្រធាន និងសមាជិកគណៈកម្មការ ជាច្រើនរូបទៀត បានចុះជួយដល់លោកនាយក លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាយុគន្ធរ និងសិស្សានុសិស្ស ចំនួន២២៦នាក់ ដែលកំពុងខ្វះខាត សម្ភារសិក្សាបន្ទាន់ ដោយសារតែអគ្គីភ័យ បានឆាបឆេះសាលារៀននេះអស់គ្មានសល់ ចំនួនមួយខ្នង មាន៥បន្ទប់ ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង។

BNI Eagles Chapter ចុះជួយដល់សិស្សានុសិស្ស ដែលរងគ្រោះដោយអគ្គិភ័យ ឆាបឆេះសាលារៀនគ្មានសល់ នៅខេត្តកំពង់ឆ្នាំង

កម្មវិធីសប្បុរសធម៌នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមការងារបានធ្វើដំណើរ ពីរាជធានីភ្នំពេញ ដើម្បីពាំនាំនូវថវិកា សម្ភារប្រើប្រាស់ និងពិសេសសម្ភារសិក្សាជាច្រើន ដូចជា៖ សៀវភៅ ១១៥០ក្បាល, ប៊ិច១១៥០ដើម, ខ្មៅដៃ១១៥០ដើម, ក្តារខៀនចំនួន៣, ហ្វឺត ៦០ដើម, អំពូលសូឡា៣, ម៉ូទ័រស្វាន ២ឈុត, អាវយឺតក្មេងៗ ១០០អាវ, ធុងសំរាម១០ ,អំបោសសម្អាត២០, មីម៉ាម៉ា ៣៦កេស, ភេសជ្ជៈ, ទឹកសុទ្ធមួយចំនួនធំ និងថវិកាសរុប ២,២៩០,០០០ រៀល ដែលបានមកពីការចូលរួមចំណែកបរិច្ចាគ ពីសប្បុរសជនសមាជិក BNI Eagles Chapter ផ្ទាល់និងសប្បុរសជនផ្សេងទៀត។

នៅក្នុងកម្មវិធីសប្បុរសធម៌នោះផងដែរ លោក ថន ណារ៉េត បានថ្លែងថា ស្ថាប័នបណ្តាញធុរកិច្ច BNI Eagles Chapter តែងតែផ្តួចផ្តើមបរិច្ចាគជាថវិកា និងសម្ភារផ្សេងៗ នៅក្នុងការបង្កើតកម្មវិធី សប្បុរសធម៌នានាជារៀងរាល់៦ខែម្តង ក្នុងគោលបំណង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចុះជួយដោយផ្ទាល់ដល់តំបន់ និងទីតាំងណា ដែលជួបបញ្ហាខ្វះខាត និងទុក្ខលំបាកផ្សេងៗ ជាពិសេសជួយដល់សិស្សានុសិស្ស នៅតំបន់ដាច់ស្រយាល ដែលត្រូវការចាំបាច់នូវសម្ភារសិក្សាដូចគ្នា និងទស្សនៈវិស័យរបស់ស្ថាប័នដែរនោះ គឺពាក្យថាធ្វើល្អបានល្អ ( Givers Gain ) ។

ជាចុងបញ្ចប់ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់សប្បុរសជនទាំងអស់ ដែលបានចូលបរិច្ចាគជាថវិកា សម្ភារ និងពេលវេលា មកចូលកម្មវិធីនេះផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤