Trending now

នាវាទេសចរយក្ស COSTA FORTUNA នាំភ្ញៀវទេសចរជិត៤.០០០នាក់ មកធ្វើទស្សនកិច្ច នៅកម្ពុជាតាមច្រកកំពង់ផែសមុទ្រ

00:54 | 13/05/2019

នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ នាវាទេសចរណ៍បរទេសធុនយក្សមួយគ្រឿងមានឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត៤.០០០នាក់ ចូលចតនៅ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចពេញមួយថ្ងៃនៅ​ព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសសិង្ហបុរី។ នាវាទេសចរណ៍ COSTA FORTUNA មានសញ្ជាតិ ITALY បណ្តោយប្រវែង ២៧៤.១៥ម៉ែត្រ ទទឹង ៣៥.៥០ម៉ែត្រ និងជម្រៅទឹក៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរ ទេសចម្រុះជាតិសាសន៍​មកពី​ប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៨ព្រឹក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។


នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី នៅវេលាម៉ោង២០ យប់ថ្ងៃដដែល។ ក្នុងចំណោមភ្ញៀវទេសចរ ដែលធ្វើដំណើរតាមនាវា COSTA FORTUNA ជិត៤.០០០នាក់ មានភ្ញៀវទេសចរសរុបចំនួន ២.៦៧៥នាក់ ស្រី១.៥០៥នាក់ មាន៥១សញ្ជាតិ និងនាវិកសរុបចំនួន៩៨៦នាក់ ស្រី១៤៦នាក់ មាន៣៧សញ្ជាតិ។ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជងគេ មានដូចជាបារាំង ៧៣៣នាក់ អ៊ីតាលីចំនួន៥៧៥នាក់ ក្រៅពីនោះគឺមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ក្នុងដំណើរកម្សាន្តនៅខេត្តព្រះសីហនុ ភ្ញៀវទេសចរធ្វើដំណើរ តាម តំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ តាមទីប្រជុំជនផ្សារ និងតាមតំបន់នេសាទសមុទ្រ (ទំនប់រលក) ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ភ្ញៀវទេសចរធ្វើដំណើរតាមនាវា COSTA FORTUNA ចំនួន២៥នាក់ ស្រី ១៦នាក់ មាន២សញ្ជាតិ បានធ្វើដំណើរបន្តទៅ​ទស្សនា​រមនីយដ្ឋានវប្បធម៌អង្គរ ខេត្តសៀមរាប។

សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ ក៏មាននាវាទេសចរណ៍ បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួនជាង២.០០០នាក់ ចូលចតធ្វើ​ទស្សនកិច្ចនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាពផងដែរ ៕


(ប្រភពព័ត៌មាន: akpnews.info)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤