Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន លុបចោលរាល់ជំនួបដើម្បីអញ្ជើញទៅពិនិត្យសុខភាព

15:23 | 07/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានប្រកាស លុបចោលរាល់ជំនួបនាសប្តាហ៍ក្រោយ ដោយសារតែ សម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសេន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (FB: សម្តេចហ៊ុនសែន)

បង្ហោះសារពីប្រទេសសិង្ហបុរី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់ គ្រូពេទ្យក្នុងចន្លោះម៉ោង២ ទៅម៉ោង៣ទៀបភ្លឺម៉ោងសិង្ហបូរីគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យ សម្តេចផ្អាកវាយកូនគោលមួយរយ: ហើយសម្តេចបានគោរពតាមបានយ៉ាងស្រួល តាមវេជ្ជបញ្ជាំ”។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបនៅសប្តាហ៍ក្រោយ ដោយសារតែ សម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារមានបញ្ហាគ្រិចស្មាខាងស្តាំ និងដោយគ្រូពេទ្យ តម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបូរី ពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្រ័ ទាំងបរទេសទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះ ដែលខ្ញុំត្រូវលប់ចោលនូវជំនួបនោះ»៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤