Trending now

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រឆាំង​ការបន្លំ​នាំ​សំរាម​ចូល​មក​កម្ពុជា​

15:49 | 20/07/2019 (ប្រភព៖ Khmer Times សរុបដោយ ហេងវុធ្ធី)

ប្រទេស​កម្ពុជា​អាច​ក្លាយជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បន្ទាប់ ​ដែល​បដិសេធ​ការនាំចូល​សំរាម​ពីក្រៅ​ប្រទេស​ ​ទោះបីជា​មានការ​លើកឡើង​ពី​វិស័យ​ឯកជន​ថា​ ​កម្ពុជា​អាច​ដុត​កាកសំណល់​ដើម្បី​ផលិត​អគ្គិសនី​ក៏ដោយ​។​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា


​យោង​តាម​កាសែត​ ​The​ ​Guardian​ ​បានឱ្យ​ដឹង​ថា​ ​ការ​ហាមឃាត់​របស់​ប្រទេស​ចិន​ ​លើ​នាំចូល​កាកសំណល់​មក​ពី​បរទេស​កាលពី​ឆ្នាំមុន​ ​បាន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​អ​ភិ​វ​ឌ្ឈ​ន៍​ ​ខិតខំ​ប្រឹងប្រែង​រក​កន្លែង​ថ្មី​ដើម្បី​ចាក់សំរាម​។​

​កាសែត​ ​The​ ​Guardian​ ​បាន​និយាយ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ​”​កាកសំណល់​មាន​បរិមាណ​ដ៏​ច្រើន​សម្បើម​ ​បាន​ប្តូរ​ទិស​ទៅរក​អាស៊ី​អាគ្នេយ៍​ ​ប៉ុន្តែ​ការ​ប្រឆាំង​នឹង​គ្រប់គ្រង​ការនាំចេញ​កាកសំណល់​ ​កំពុងតែ​កើនឡើង​ផង​ដែរ​នៅក្នុង​តំបន់​នេះ​”​។​

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ ​បណ្តា​ប្រទេស​ដទៃទៀត​នៅ​អាស៊ី​ដូចជា​ ​ឥណ្ឌូណេស៊ី​ ​ហ្វីលីពីន​ ​និង​ម៉ាឡេស៊ី​ ​ក៏បាន​បញ្ជូន​កុង​ទី​ន័​រដែ​លពេញ​ដោយ​សំរាម​ ​ឲ្យ​ត្រឡប់ទៅ​ប្រទេស​កាណាដា​ ​បារាំង​ ​និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងទៀត​វិញ​ផង​ដែរ​។​ ​ផែនការ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការនាំចូល​សំរាម​ ​ត្រូវ​បាន​ប្រកាស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​របស់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ ​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ​សម្តេចតេជោ ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃសុក្រ​។​

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ​ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ ​បាន​មានប្រសាសន៍​ថា​ ​ស្ថាប័ន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ត្រូវតែ​ប្រុងប្រយ័ត្ន​ ​និង​ហាមឃាត់​ការនាំចូល​កាកសំណល់​ពី​បរទេស​។​ លោក​បាន​មានប្រសាសន៍​ថា​ ​”​កុំ​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​បែបនេះ​។​ ​​ខ្ញុំ​ចាំ​ថា​កាលពីមុន​មាន​គេ​បាន​មករ​ក​យើង​ ​ហើយ​ស្នើ​ឱ្យ​កម្ពុជា​ដុត​កាកសំណល់​ ​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​។​ ​ពួកគេ​ចង់​នាំចូល​កាកសំណល់​ពី​បរទេស​”​។​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​​បាន​មានប្រសាសន៍​ថា​ “​មន្ត្រី​ត្រូវ​គោរព​តាម​បទបញ្ជា​របស់​លោក​។​ ខ្ញុំ​ព្រមាន​អ្នក​ទាំងអស់គ្នា​នៅ​ទីនេះ​ ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​បែបនេះ​នៅ​កម្ពុជា​ទេ​ ​ពីព្រោះ​ពួកគេ​កំពុង​ស្វែងរក​ការនាំចូល​កាកសំណល់​ពី​បរទេស​។​ ​ហើយ​ពួកគេ​នឹង​និយាយ​ថា​ ​ពួកគេ​ចង់​យកកម្ពុជា​ជា​ប្រទេស​ចាប់ផ្ដើម​ប្រើ​សំរាម​ដំបូង​គេ​”។​

ក្មេងស្រីម្នាក់កំពុងជ្រើសរើសសំរាមដែលអាចកែច្នៃឡើងវិញនៅគំនរសំរាមក្នុងខេត្តសៀមរាប (រូបថតៈ Reuters)


​“​ប៉ុន្តែ​គោលបំណង​របស់​ពួកគេ​ ​គឺ​នាំចូល​កាកសំណល់​ពី​បរទេស​ ​ហើយ​ចាក់ចោល​នៅ​កម្ពុជា​។​ ​ដូច្នេះ​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​បែបនេះ​ទេ​។​ ​កម្ពុជា​មិនមែន​ជា​កន្លែង​ចាក់សំរាម​ឧស្សាហកម្ម​ទេ​”​។​

​យោងទៅតាម​ក្រសួងបរិស្ថាន​ ​បរិមាណ​សំរាម​ដែល​ផលិត​នៅក្នុង​ប្រទេស​ ​បាន​កើនឡើង​ប្រហែល​ ​១០​ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ ​ដោយសារ​កំណើនប្រជាជន​ ​ការ​ផ្លាស់​ប្តូរ​របៀបរស់នៅ​ ​និង​ខ្វះ​ការយល់​ដឹងពី​របៀប​បែងចែក​កាកសំណល់​។​ ​របាយការណ៍​បាន​និយាយ​ថា​ ​ជា​រៀងរាល់ថ្ងៃ​រាជធានី​ភ្នំពេញ​ ​ប្រមូល​សំរាម​ប្រហែល​ ​៣ពាន់​ ​តោន​ខណៈ​ខេត្ត​ព្រះសីហនុ​ប្រមូល​បាន​ ​៦រយ​តោន​ក្នុង​មួយថ្ងៃ។​ របាយការណ៍​បាន​បន្ថែម​ថា​កាកសំណល់​ប្រមាណ​ ​១,៥​ ​លាន​តោន​ ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ចាក់សំរាម​ជា​រៀងរាល់​ឆ្នាំ​ខណៈ​ដែល​ ​៤០ម៉ឺន​ ​តោន​ត្រូវ​បាន​កែច្នៃ​ឡើងវិញ​ ​ហើយ​សល់​ត្រូវ​បាន​ដុត​ ​ឬក៏​ត្រូវ​បាន​គេ​បោះចោល​ទៅ​ក្នុងទឹក​។​

​លោក​ ​សន​ ​ជ័យ​ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​លោក​ស្វាគមន៍​ចំពោះ​គោលបំណង​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​ហាមប្រាម​ការនាំចូល​កាកសំណល់​ចូល​មក​ប្រទេស​កម្ពុជា​។​ ​លោក​បាន​មានប្រសាសន៍​ថា​ ​”​ខ្ញុំ​គិតថា​ប្រសិនបើ​ចង់​កែច្នៃ​កាកសំណល់​ដើម្បី​ផលិត​អគ្គិសនី​ ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​គួរតែ​ចាត់វិធានការ​ដើម្បី​ពិនិត្យ​សំណើ​ររបស់​ក្រុមហ៊ុន​ជាមុន​សិន​ ​ប៉ុន្តែ​ខ្ញុំ​គិតថា​ ​ពួកគេ​បាន​ធ្វើរួចហើយ​”​។​ ​

ការនាំចូល​កាកសំណល់​កំពុង​បង្ក​ឱ្យ​មាន​បញ្ហា​។​ ​នៅ​ប្រទេស​ ​ហ្វីលីពីន​ ​លោក​ប្រធានាធិបតី​ ​Rodrigo​ ​Duterte​ ​បាន​បញ្ជា​ឱ្យ​បញ្ជូន​កាកសំណល់​ត្រឡប់ទៅ​ប្រទេស​ ​កាណាដា​ ​វិញ​៕​

សរុបដោយ ហេង វុធ្ធី

(ប្រភព៖ Khmer Times សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ Khmer Times សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤