Trending now

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួប ឯកអគ្គរដ្ឋទូតទីម័រខាងកើត

17:49 | 27/05/2020 (បូកសរុបដោយឌីណា)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការណែនាំឯកអគ្គរដ្ឋទូតនៃប្រទេសទីម័រខាងកើតឲ្យ បញ្ជូនក្រុមហ៊ុនរបស់ទីម័រខាងកើតមកកម្ពុជាដើម្បីរៀបចំឲ្យមានឃ្លាំង រោងចក្រកិនស្រូវមានកន្លែងសម្ងួត ដូចជាមានបណ្ដាញទិញដើម្បីធ្វើយ៉ាងណាប្រមូលទិញ ឱ្យបានគ្រប់គ្រាន់ដើម្បីធ្វើការនាំចេញទៅប្រទេសទីម័រខាងកើត ។

ទិដ្ឋភាពនៃការជួបជុំរវាងសម្តេច​តេ​ជោ ហ៊ុន សែន និងលោក Ermenegildo ” Kupa ” ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត។ (រូបថត៖ rasmeinews.com)

សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ការណែនាំ​បែបនេះ​ខណៈ​ទី​ម័​រ​ខាងកើត​កំពុង​ចរចា​ទិញ​អង្ករ​ពី​កម្ពុជា ។ ការណែនាំ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា នៅ​វិមាន​សន្តិភាព​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Ermenegildo ” Kupa ” ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​នោះ​លោក KUPA បាន​គោរពជម្រាបជូន​សម្ដេច​តេ​ជោ​ថា​នៅក្នុង​បេសកកម្ម​កា​ទូត​របស់លោក​នៅ​កម្ពុជា​ពេលនេះ​លោក​នឹង​ពិនិ ត្យមើល​ឡើងវិញ​រាល់​អនុស្សារណៈ​ទាំងឡាយ​ដែល​បាន​ចុះ​រួមគ្នា​កន្លងមក​និង​ធ្វើយ៉ាងណា​ជំរុញ​ការដាក់​ដំណើរការ​អនុសារណៈ​ទាំងអស់នោះ​អោយ​ទទួលបាន​ជោគជ័យ​។ លោក​ទូត​បន្តថា​លោក​នឹង​បន្ត​ធ្វើការ​ជាមួយ​ក្រសួងកសិកម្ម​ដើម្បី​រៀបចំ​ការនាំ​អង្ករ​ចេញទៅ​ប្រទេ សទី​ម័​រ​ខាងកើត និង ធ្វើការ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល រួម​នឹង​ក្រសួង​ដទៃទៀត​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​វិសាលភាព​កាន់តែ​ធំ​ឡើង ។​

ពាក់ព័ន្ធ​ទៅនឹង​ការនាំ​អង្ករ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត​សម្តេច​តេ​ជោ​បានផ្ដល់​អនុសាសន៍​ថា​គប្បី​ណា​បញ្ជូន​ក្រុមហ៊ុន​របស់​ទី​ម័​រ​ខាង​កើតមក​កម្ពុជា​ដើម្បី​រៀបចំ​ឲ្យ មាន​ឃ្លាំង រោងចក្រ​កិនស្រូវ មាន​ឡស​ម្ងួ​ត​និង​មាន​បណ្ដាញ​ប្រមូល​ទិញ​ដើម្បី​ធ្វើយ៉ាងណា​ប្រមូល​ទិញ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ទី​ម័​រ​ខាង កើត ។

ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅកម្ពុជា លោក Ermenegildo Lopes បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិធានការ និងចំណាត់ការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនឱ្យរីករាលដាលខ្លាំង។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ការមកបំពេញការងាររបស់លោកនៅកម្ពុជានាពេលនេះ ជាពេលវេលាលំបាកមួយ ព្រោះជាពេលវេលាដែលពិភពលោកកំពុងជួបវិបត្តិពីការរីករាលដាលនៃជំងឺកូវីដ១៩។ បើទោះពីយ៉ាងនេះក្តី សម្រាប់ការបំពេញបេសកកម្មការងារនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតពុំមានការព្រួយបារម្ភចំពោះការយាយីរបស់ជំងឺកូវីដ១៩នេះ មកលើសុខភាពរបស់លោកនោះឡើយ។

លោកទូត បានអះអាងថា និស្សិត និងមន្ត្រីរបស់ស្ថានទូតទីម័រខាងកើតទាំងអស់ បានទទួលបានសុវត្ថិភាពល្អ ហើយក៏មានសុខភាពល្អមិនមានការបារម្ភពីជំងឺកូវីដ១៩នោះទេ។ លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩នេះផងដែរ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR