Trending now

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់ នៅក្រុងព្រះសីហនុ

09:27 | 24/06/2019 (យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

យុគសម័យ - នៅយប់ឆ្លងចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់ និងដឹកនាំក្រុមការងាររុករកជួយសង្រ្គោះជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំ ក្នុងក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់ នៅក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

នាយករដ្ឋមន្ត្រីហ៊ុនសែនដឹកនាំការងារជួយសង្គ្រោះ


ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា តាមរយៈសាររំលែកទុក្ខ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះដោយរលំបាក់អគារនៅខេត្តព្រះសីហនុ និងបង្ហាញការគាំទ្រឱ្យស៊ើបអង្កេត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយ ដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុ រលំបាក់អគារនៅខេត្តព្រះសីហនុ

ក្រុមប្រតិបត្តិការសង្គ្រោះនៅលើកាតព្វកិច្ច

អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ៕

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤