Trending now

វៀតណាម-សិង្ហបុរី៖ ភាពជាដៃគូដែលមានប្រសិទ្ធភាពនិងជាក់ស្តែងបំផុត

23:13 | 31/07/2018 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នារសៀលថ្ងៃទី៣១ខែកក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតី លោកស្រី Halimah Yacob និងនាយករដ្ឋមន្ត្រី លោក Lee Hsien Loong។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីសិង្ហបុរី Halimad Yacob (រូបភាព៖ baoquocte.vn)

នៅក្នុងជំនួបនេះ ប្រធានាធិបតី Halimad Yacob បានសម្តែងក្តីសប្បាយរីករាយដោយចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងរវាងវៀតណាមជាមួយសិង្ហបុរី ក្រោយរយៈពេល៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៥ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តមក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបាននិងកំពុងរៀបចំសកម្មភាពជាច្រើនដើម្បីគូសសញ្ញានូវព្រឹត្តិការណ៍សំខាន់ៗទាំងអស់នេះ។

ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimad Yacob បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរីក្នុងឆ្នាំដែលសិង្ហបុរីកាន់ដំណែងជាប្រធានអាស៊ាន២០១៨ ព្រមទាំងសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន សិង្ហបុរីមានបំណងជម្រុញអស៊ានសាមគ្គីមួយ ពឹងផ្អែកលើខ្លួនឯងដើម្បីបម្រើគោលដៅអភិវឌ្ឍន៍កាត់បន្ថយគម្លាតនិងឆ្លើយតបយ៉ាងមានប្រសិទ្ធ ភាពចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែលសិង្ហបុរីជានិច្ចកាលជាដៃគូពាណិជ្ជកម្ម វិនិយោគជួរមយខរបស់វៀតណាម ដោយទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៧ទទួលបាន៨,៦ពាន់លានដុល្លាអាមេរិក ហើយការវិនិយោគទទួលបាន៤៣ពាន់លានដុល្លាអាមេរិក។ លោកក៏បានអះអាងថា វៀតណាមនឹងរួមសហការយ៉ាងសកម្មជាមួយដៃគូនានារបស់សិង្ហបុរី ដើម្បីរក្សាសន្ទុះកំណើនវិជ្ជមាន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថតៈ baoquocte.vn)

នៅក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong បានសង្កត់ធ្ងន់ថា ទំនាក់ទំនភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី ជាទំនាក់ទំនងដៃគូប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងគួរឲ្យជឿទុកចិត្តបំផុត។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងនយោបាយទ្វេភាគីដ៏កក់ក្តៅ មានទំនុកទុកចិត្តខ្ពស់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្ហាញយ៉ាងរស់រវើកតាមរយៈដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅប្រទេសសិង្ហបុរីនាខែមេសាកន្លងទៅ។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការទេសវៀតណាម លោក Pham Binh Minh បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី។ លោកបានសង្កត់ធ្ងន់ថា ជោគជ័យរបស់មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIPs) ជានិមិត្តរូបនិងគំរូនៃកិច្ចសហប្រតិបត្តិការទ្វាភាគី ដោយបានបញ្ជាក់ច្បាស់តាមរយៈមណ្ឌល VSIPs ចំនួន៩ លាតសន្ធឹងលើខេត្តក្រុងទាំងបីភាគរបស់វៀតណាមផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបភាព៖ baoquocte.vn)

ធ្វើការផ្លាស់ប្តូរមតិស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ត្រូវធានាគោលការណ៍ទាំងអស់ ស្តីពីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤