Trending now

វិស័យវារីវប្បកម្មកើនឡើងក្នុងឆមាសទី ១ ឆ្នាំ ២០២០

18:56 | 29/07/2020 (សរុបដោយសាមេត)

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ នេះ ផលិតកម្មវារីវប្បកម្មត្រីមានចំនួនជិត ១ ពាន់លានក្បាល ដែលបានកើនឡើងចំនួន ១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រជាពលរដ្ឋថ្លឹងត្រីដែលនេសាទបាននៅក្នុងទន្លេមេគង្គ

នាពេលថ្មីៗនេះ នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល ៦​ ខែដើមឆ្នាំ ២០២០ នេះ ផលិតកម្មវារីវប្បកម្មត្រីមានប្រមាណ ៨៣៥ លានក្បាល ដែលបានកើនឡើងចំនួន ៥ សែនក្បាលបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយប្រជាកសិករក្នុងខេត្តសៀមរាបកាលពីថ្ងៃអាទិត្យកន្លងទៅ លោក វេង សាខុនបានមានប្រសាសន៍ថាទីតាំងវារីវប្បកម្មចំនួន ៩ នៅក្នុងខេត្តនេះបានបង្កាត់ពូជត្រីបានជាង ១០ លានក្បាល ដែលរួមមានត្រីទីឡាប់យ៉ាចំនួន ៣,៣ លានក្បាល ត្រីឆ្ពិនចំនួន ៥.២ លានក្បាល ត្រីអណ្ដែងចំនួន ២,១ លានក្បាល និងត្រីក្រាញ់ចំនួន 4 ម៉ឺនក្បាល។

ជាមួយគ្នានេះផងដែរ ការចិញ្ចឹមកង្កែបនិងអណ្តើកក៏មានការកើនឡើងផងដែរនៅក្នុងសហគមន៍នានាក្នុងខេត្តសៀមរាប ខណៈដែលកសិដ្ឋានចិញ្ចឹមកង្កែបមានចំនួន ៦៦ ទីតាំងក្នុងស្រុកចំនួន ៨ ដែលទទួលបានទិន្នផលកង្កែបចំនួន ០,៧ លានក្បាល និងកសិដ្ឋានចិញ្ចឹមអណ្តើកចំនួន ១៧ ទីតាំងដែលទទួលបានទិន្នផលអណ្តើកចំនួន ២០ ០០០ ក្បាល។

លោក វេង សាខុន បានមានប្រសាសន៍ថាតួលេខដែលមានការកើនឡើងនេះនឹងចូលរួមចំណែកយ៉ាងច្រើនដល់សន្តិសុខស្បៀងអាហារជាតិ ដែលនឹងកាត់បន្ថយការនាំចូលត្រីនិងជំរុញការងារក្នុងស្រុក។

ជាមួយគ្នានេះផងដែរ លោក វេង សាខុន ក៏បានលើកឡើងពីសារៈសំខាន់របស់ត្រីសម្រាប់ប្រជាជនកម្ពុជា ខណៈដែលត្រីគឺជាប្រភពប្រូតេអ៊ីនដ៏ចម្បងមួយក្នុងចំណោមសារធាតុចិញ្ចឹមដទៃទៀតនិងបានផ្ដល់ប្រាក់ចំណូលដល់អ្នកចិញ្ចឹមត្រីនានានៅក្នុងប្រទេស។

កាលពីដើមខែកន្លងទៅ ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការលើកឡើងពីការចូលរួមចំណែកយ៉ាងសំខាន់នៃវិស័យវារីវប្បកម្មនៅក្នុងសន្តិសុខស្បៀងអាហាររបស់ប្រទេស។

លោកក៏បានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករឲ្យចូលរួមក្នុងសកម្មភាពវារីវប្បកម្មប្រកបដោយចីរភាពដើម្បីលើកកម្ពស់ផលិតវារីវប្បកម្មក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤