Trending now

រោងចក្រជាង១០ បានបង្វែមកផលិតម៉ាស

08:55 | 09/07/2020

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា យ៉ាងហោចណាស់ មានរោងចក្រជាង១០ បានដាក់ពាក្យសុំកែប្រែផ្នែកខ្លះនៃសង្វាក់ផលិតកម្មរបស់ខ្លួន ទៅជាការផលិតម៉ាស។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ dap.com.khmer)

ការថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះយើងមានរោងចក្រជាង១០ បានស្នើសុំប្រែផ្នែកខ្លះនៃសង្វាក់ផលិតកម្មរបស់ខ្លួនទៅផលិតម៉ាស។ ការផលិតម៉ាស ត្រូវការសង្វាក់ផលិតកម្មខ្លី ហើយត្រូវការកម្លាំងពលកម្មមិនច្រើន ប៉ុន្តែវាមានតម្លៃបន្ថែម ហើយទំហំនៃការនាំចេញជាទឹកប្រាក់ធំ»។

បើតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងបន្ថែមថា ជាទូទៅក្នុងសង្វាក់នៃការផលិតម៉ាស ដែលអាចផលិតម៉ាស ២លានក្នុង១ខែ គឺត្រូវការកម្លាំងតែ ២០នាក់ប៉ុណ្ណោះ។

សូមរំលឹកថា សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា “យើងមានរោងចក្រផលិតម៉ាសនៅខេត្តព្រះសីហនុ មានរោងចក្រ១ ដែលផលិតឱ្យយើងជាបន្តបន្ទាប់ ទន្ទឹងនឹងក្រៅយើងមានរោងចក្រ១ ដែលមុននេះផលិតផ្គត់ផ្គង់ទៅប្រទេសចិន ប៉ុន្តែឥឡូវនេះ យើងឱ្យរោងចក្រនេះ ផលិតសម្រាប់ការផ្គត់ផ្គង់ នៅក្នុងប្រទេសកម្ពុជាទៅវិញ។ មានមនុស្សមិនតិចទេ ដែលនិយាយថា ចង់ឱ្យបង្វែរបញ្ហារោងចក្រផលិតម៉ាសផ្គត់ផ្គង់ក្នុងស្រុក និងលក់ទៅក្រៅ។ បើសិនជាយើងជាតំបន់ផលិតម៉ាសតាំងពីដើម ប្រហែលជាក្លាយជាប្រទេសអ្នកមានផង ក៏មិនដឹង។ តែកន្លងទៅដោយសារយើងផលិតខោ ផលិតអាវ ផលិតស្បែកជើង ហើយយើងមិនអាចប្រែក្លាយម៉ាស៊ីនផលិតស្បែកជើង ផលិតដេរខោអាវហ្នឹង យកទៅផលិតម៉ាសបាននោះទេ។

លោកបន្តថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជាមួយសមាគមកាត់ដេរ រោងចក្រនៃកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យរោងចក្រនៅសល់សង្វាក់ផលិតកម្មខ្លះ អាចបង្វែរមកផលិតម៉ាសនេះវិញ ជាពិសេសគឺផលិតឧបករណ៍ PPE ។ លោករំលឹកថា រោងចក្រផលិតម៉ាសនៅកម្ពុជាមាន២ប្រភេទ គឺការផលិតសូជីខលម៉ាស និងការផលិតជាម៉ាសកំណាត់៕

(ប្រភពព័ត៌មាន: dap-news.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤