Trending now

រាជ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​

18:38 | 28/05/2020

​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​ខ្លួន​បាន​ផ្ទេរប្រាក់​ឧបត្ថម្ភ​មួយចំនួន​សម្រាប់​កម្មក​រ​និយោជិត​ដែល​បាត់បង់​ការងារ​កាលពី​ម្សិលមិញ​រហូតដល់​ចំនួន ៤០ ដុល្លារ​ទៅឱ្យ​កម្មករ​រោងចក្រ​ និង​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ជាង ៣០០០០ នាក់​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ជា​បណ្តោះអាសន្ន​ដោយសារតែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​-១៩​។​

រាជ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​

យោងតាម​ក្រសួង​ការងារ ទឹកប្រាក់​សរុប​ចំនួន ៦៨៤.២៩៤ ដុល្លារ​ត្រូវបាន​ផ្ដល់ទៅឱ្យ​កម្មករ​ន​យោ​ជិត​ចំនួន ៣៣.២៣១ នាក់​ដែល​ត្រូវបាន​ផ្អាក​ពី​ការងារ​ក្នុង​រោងចក្រ​ចំនួន ៨៣ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ចំនួន ២៨ តាមរយៈ​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារ​ឯក​ទេស វី​ង (​ខេ​ម​បូ​ឌា​)​។​

​ក្រសួង​បាន​បន្ថែម​ឲ្យ​ដឹងថា​អ្នក​ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ទទួលបាន​សារ​បញ្ជាក់​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​ពួកគេ​បាន​ចុះឈ្មោះ​។​

​ក្រសួង​បាន​ថ្លែងថា​៖ «​ក្នុងករណី​ដែល​ពួកគេ​មិន​ទទួលបាន​សារ​បញ្ជាក់​ពី​ធនាគារ​ឯកទេស វី​ង ពួកគេ​អាចទាក់ទង​ទៅកាន់​អ្នកផ្តល់​ប្រាក់​ដោយផ្ទាល់​ឬ​ទៅកាន់​អតីត​នាយកដ្ឋាន​រដ្ឋបាល​និយោជក​របស់​ពួកគេ​។​»

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការផ្ទេរ​ប្រាក់​នេះ​គឺជា​ដំណាក់កាល​ដំបូង​នៃ​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​រយៈពេល​នៃ​ការបាត់បង់​ការងារ​ហើយ​ប្រាក់​ឈ្នួល​ត្រូវបាន​ព្យួរ ដោយ​ពួកគេ​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ១៥ ដុល្លារ​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧ ទៅ ១០ ថ្ងៃ ៣០ ដុល្លារ​សម្រាប់ ១១ ទៅ ២០ ថ្ងៃ និង ៤០ ដុល្លារ​សម្រាប់​រយៈពេល ២១ ថ្ងៃ ទៅមួយ​ខែ​។​

​ទាក់ទង​នឹង​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះដែរ កាសែត​ខ្មែរ​ថា​ម​ស៍បាន​ព្យាយាម​ទាក់ទង​ទៅកាន់​លោក ហេង សួ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈកា​លពី​ម្សិលមិញ​ដើម្បី​ធ្វើការ​បញ្ជាក់បន្ថែម​ពី​ការលើកឡើង​របស់លោក​កាលពី​សប្តាហ៍​មុន​ថា​រដ្ឋាភិបាល​នឹង​ផ្ទេរប្រាក់​ដល់ក​ម្មករ​ជិត ៦ ម៉ឺន​នាក់​នៅ​សប្តាហ៍​នេះ​។ ទោះយ៉ាងណា​លោក​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​លោក ហេង សួ ក៏​ធ្លាប់បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ដំណើរការ​ទូទាត់​ប្រាក់​នេះ​បាន​ជួបប្រទះ​បញ្ហា​មួយចំនួន ខណៈដែល​កម្មករ​មួយចំនួន​បានផ្តល់​លេខ​ទូរស័ព្ទ​មិន​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ធនាគរ​វី​ង​មានការ​លំបាក​ក្នុងការ​ផ្ទេរប្រាក់​ទៅកាន់​ពួកគេ​។​

​លើសពីនេះ​ទៀត ការទូទាត់​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​ផ្តល់ជូន​ចំពោះតែ​កម្មករ​និ​យោ​ជិ​ក​ដែល​និយោជក​របស់ខ្លួន​បាន​ចុះឈ្មោះ​អាជីវកម្ម​របស់​ពួកគេ​ជា​ផ្លូវការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងទេសចរណ៍ ឬ​ក្រសួងពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។​

​ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ សៀវ​លីន បាន​មានប្រសាសន៍​ក្នុងការ​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ​សម្រាប់​កម្មករ​ដែល​បានទទួល​ថវិកា​ឧបត្ថម្ភ​។​

​ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី បាន​ថ្លែងថា​រាជរដ្ឋាភិបាល​ក៏​គួរតែ​ជួយ​គាំទ្រ​បន្ថែមទៀត​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ​ផងដែរ​។​

​លោកស្រី​បាន​មានប្រសាសន៍ថា​៖ «​តាម​អ្វីដែល​ខ្ញុំ​ដឹង ប្រតិបត្តិ​ករ​ទេសចរណ៍​ប្រមាណ​ជា ១០ ប៉ុណ្ណោះ​ដែល​បានទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​សម្រាប់​ជំនួយ​ប្រាក់​ឈ្នួល ខណៈដែល​ក្រុមហ៊ុន​ភាគច្រើន​ដែល​បាន​ស្នើសុំ​ជំនួយ​នោះ​ត្រូវបាន​បដិសេធ​។​»

​លោកស្រី​បាន​បន្ថែមថា ដោយសារតែ​លក្ខណៈវិនិច្ឆ័យ​តឹងរឹង​របស់​រាជរដ្ឋាភិបាល អាជីវកម្ម​ជាច្រើន​នៅក្នុង​វិស័យ​ទេសចរណ៍​ទំនងជា​នឹងមិន​ទទួលបាន​ជំនួយ​អ្វី​នោះទេ​។​

​លោកស្រី​បាន​បន្ត​ឲ្យ​ដឹងថា​៖ «​យើង​ចង់​ឲ្យ​រាជរដ្ឋាភិបាល​មានការ​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​តឹងរឹង​មួយចំនួន​ដែល​បានដាក់​លើ​អាជីវកម្ម​ទេសចរណ៍​។ ដោយសារ​តែមាន​មនុស្ស​ជាច្រើន​ដែល​មិនអាច​ទទួលបាន​ជំនួយ​ទាំងនេះ ដូច្នេះហើយ វា​ក៏មាន​ផលប៉ះពាល់​ដល់​ប្រជាជន​ផងដែរ​។​»

​យោងតាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង រោងចក្រ​កាត់ដេរ​និង​ស្បែកជើង​ក្នុងស្រុក​ចំនួន ២៣៧ បានដាក់​ពាក្យស្នើសុំ​ផ្អាក​ប្រតិបត្តិការ ដែល​កើតឡើង​ដោយសារតែ​កង្វះ​ការបញ្ជាទិញ​ពី​អតិថិជន​នៅក្រៅ​ប្រទេស​ដែល​ភាគច្រើន​ពី​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤