Trending now

ពិធីបើកកិច្ចប្រជុំស្តីពីធនាគារអាស៊ានលើកទី ២២ នៅប្រទេសកម្ពុជា

08:47 | 26/11/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ-នាថ្ងៃទី ២៥ ខែវិច្ឆិកានៅទីក្រុងភ្នំពេញប្រទេសកម្ពុជាបានបើកកិច្ចប្រជុំជាផ្លូវការស្តីពីធនាគារអាស៊ានលើកទី ២២ ក្រោមប្រធានបទ“ ការតភ្ជាប់អាស៊ាន ២០២៥៖ ពិភពនៃការច្នៃប្រឌិតឌីជីថលសម្រាប់វិស័យធនាគារអាស៊ានមួយ”។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ nhandan.com.vn)

កិច្ចប្រជុំនេះត្រូវបានរួមសហការរៀបចំឡើងដោយសមាគមធនាគារកម្ពុជា (ABC) និងសមាគមធនាគារអាស៊ាន (ABA) ដោយមានការចូលរួមពីប្រតិភូជាង ៥០០នាក់ រួមមានក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុជួរមុខគេមកពីប្រទេសសមាជិកអាស៊ានទាំង១០។ ក្នុងឱកាសនេះ អគ្គលេខាធិការសមាគមធនាគារវៀតណាម លោក Nguyen Toan Thang រួមទាំងវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh និងភ្ញៀវអន្តរជាតិជាច្រើនបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធាន ABC លោកបណ្ឌិត In Channy បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ានបានជួយសមាជិក ABA អាចសិក្សាពីគ្នាទៅវិញទៅមកនិងប្រកួតប្រជែងដោយសមភាពគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍសង្គមនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានទាំងមូលផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

ថ្លែងក្នុងកិច្ចប្រជុំនេះដែរលោក ជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងនៃវិស័យធនាគារនៅកម្ពុនិយាយដោយឡែក ក៏ដូចជាក្នុងតំបន់អាស៊ាននិយាយរួមក្នុងពេលកន្លងទៅ ជាពិសេសបន្ទាប់ ពីវិបត្តិហិរញ្ញវត្ថុពិភពលោក ហើយលោកបាន សង្កត់ធ្ងន់ថាការធ្វើទំនើបកម្មនូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ បានជួយលើកកម្ពស់ប្រសិទ្ធភាពនិងសុវត្ថិភាពនៃសេវាកម្មហិរញ្ញវត្ថុ សម្រាប់ប្រជាជនក្នុងប្លុកអាស៊ានជាង ៦០០ លាននាក់ផងដែរ។

ម្យ៉ាងវិញទៀតនៅឯកិច្ចប្រជុំនេះ វាគ្មិនទាំងឡាយក៏បានលើកឡើងបទអន្តរគមន៍ស្តីពីប្រធានបទចាំបាច់នៅក្នុងកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ ជាពិសេសដំណើរការបច្ចេកវិទ្យាឌីជីថល និងហិរញ្ញវត្ថុ (Fintech) សុវត្ថិភាពតាមអ៊ីនធឺណិត Blockchain និងការផ្លាស់ប្តូរឌីជីថលក្នុងសេវាកម្មធនាគារនិងហិរញ្ញវត្ថុជាដើម៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR