Trending now

ទីម័​រឡេ​ស្តេ​៖ សន្តិភាព និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រទេស​ដទៃ​

19:29 | 20/11/2019 (ហេង វុធ្ធី)

​លោក ខេ​រ៉ា​ឡា ហ្សា​ណាណា ហ្គូស​ម៉ៅ (Kay Rala Xanana Gusmao) អតីត​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បានចាត់ទុក​សន្តិភាព និង​ការរីកចម្រើន​នៅ​កម្ពុជា ជា​គម្រូ​ដ៏​ល្អ​សម្រាប់​ប្រទេស​ដទៃ នៅ​ជុំវិញ​ពិភពលោក​។


សម្តេចតេជោ ហ៊ុនសែន និង​លោក ខេ​រ៉ា​ឡា ហ្សា​ណាណា ហ្គូស​ម៉ៅ (Kay Rala Xanana Gusmao) អតីត​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ (រូបថត៖vayofm)

​ការលើកឡើង​របស់​អតីត​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បាន​ធ្វើឡើង​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​សន្តិភាព​។​

​លោក កៅ កឹម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់ឲ្យដឹង​ថា នៅក្នុង​ជំនួប​នេះ​លោក ហ្គូស​ម៉ៅ បាន​លើកឡើង​ថា លោក​ធ្លាប់បាន​មក​កាន់​កម្ពុជា ជា​ច្រើនលើក​ហើយ ដោយ​បាន​សង្កេតឃើញថា កម្ពុជា​មាន​ការរីកចម្រើន​ដ៏​អស្ចារ្យ​។ លោក បាន​បន្ថែមថា សន្តិភាព​នៅ​កម្ពុជា គឺជា​សន្តិភាព​ពិត ដែល​ជា​គម្រូ​ដ៏​ល្អ សម្រាប់​ប្រទេស​ដទៃ​ទៀត នៅ​ទូទាំង​ពិភពលោក​។​

​លោក ហ្គូស​ម៉ៅ បន្តថា ទិដ្ឋភាព​នៅ​អាហ្វ្រិក និង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក មាន​ការខុស​គ្នា​ច្រើន ក្នុងន័យនេះ លោក​ថ្លែងថា ប្រទេស​តំបន់​អាហ្វ្រិក ពិតជា​ត្រូវការ​ជំនួយ សម្រាប់​ការបង្រួបបង្រួម​ជាតិ ពី​ប្រទេស​កម្ពុជា​។​

​ជា​ការឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​ថា កន្លងមកនេះ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង យ៉ាងខ្លាំង ដើម្បី​ឲ្យ​ទីម័​រឡេ​ស្តេ ក្លាយ​ជា​សមាជិកសមាគម​អាស៊ាន ហើយ​លោក​សង្ឃឹមថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ក្នុងឱកាស​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​, ទីម័​រឡេ​ស្តេ អាច​ក្លាយ​ជា​សមាជិក​អាស៊ាន​៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vayofm.com)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤