Trending now

ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម

11:10 | 20/01/2021 (បកប្រែដោយវិច្ឆិកា)

យុគសម័យ - ប្រទេសវៀតណាម ដែលពិភពលោកស្គាល់ថា ជាប្រទេសនាំចេញកសិកម្មធំមួយនៅអាស៊ីអាគ្នេយ៍នោះ បាននាំចេញ បន្លែផ្លែឈើក្នុងទំហំប្រមាណជិត ២ ពាន់លានដុល្លារអាមេរិក នៅ៥ខែដំបូងឆ្នាំនេះ ខណៈដែលការនាំចូលបន្លែផ្លែឈើមកវិញ ក៏កើនខ្លាំងណាស់ដែរពោលគឺក្នុងទំហំជាទឹកប្រាក់ប្រមាណ ជិត១ពាន់ លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ពី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមដែលបានផ្សាយនាពេលថ្មីៗនេះ។

ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម

តាម​ការបញ្ជាក់​ក្នុងរបាយការណ៍ ក្នុងរយៈពេល​៥ខែ មកនេះ វៀតណាម ក៏បាននាំចេញ​បន្លែផ្លែឈើ​ប្រមាណ​ជាង ១,៨ ពាន់លានដុល្លារអាមេរិក ស្មើនឹង​កំណើន​ជាង​១០% ធៀបនឹង​ឆ្នាំកន្លងទៅ។

តាម​ការបញ្ជាក់​ក្នុងរបាយការណ៍ ក្នុងរយៈពេល​៥ខែ មកនេះ វៀតណាម ក៏បាននាំចេញ​បន្លែផ្លែឈើ​ប្រមាណ​ជាង ១,៨ ពាន់លានដុល្លារអាមេរិក ស្មើនឹង​កំណើន​ជាង​១០% ធៀបនឹង​ឆ្នាំកន្លងទៅ។

គួរចាប់អារម្មណ៍​ដែរថា នារយៈចុងក្រោយនេះ ការនាំចេញ​ផលិតផល​បន្លែ​ផ្លែឈើ​វៀតណាម គឺទទួលបាន​ជោគជ័យ​គួរ​ឲ្យកត់សម្គាល់​ក្នុងការចូលក្នុង​ទីផ្សារ​ធំៗ​ដូចជា​អាមេរិក ញ៉ូស័រឡែន និង​អូស្ត្រាលីជាដើម ទោះបីជា​មាន​ការ​ដាក់​កម្រិត​លើស្ដង់ដារ​ខ្ពស់ក៏ដោយ។

យ៉ាងណា​ក៏ដោយចុះ អ្នកជំនាញ បាន​ក្រើនរំឭកថា ប្រទេសវៀតណាម​គួរតែ​បន្ដ​ភាពជាអាទិភាព​ជាមួយ​នឹង​ប្រទេសចិន ព្រោះចិន​គឺជា​ទីផ្សារធំបំផុត​មួយ ដែលមាន​តម្រូវការ​អ្នកប្រើប្រាស់​ច្រើន ជាមួយនឹង​ចំនួន​ប្រជាជន​សរុប​ជាង ១,៤ពាន់​លាននាក់ ខណៈដែល​ផ្ទៃដីដាំដុះកសិកម្ម ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងវិស័យនេះ​នៅបច្ចុប្បន្ននេះ កំពុង​មានការ​កាត់បន្ថយ។

តាមរបាយការណ៍​ពីក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម បាន​បញ្ជាក់ថា ប្រទេសចិន គឺ​ជាទីផ្សារដែលមាន​តម្រូវការ​នាំចូល​​​​បន្លែ​​​ផ្លែឈើ​​ពីវៀតណាម​ច្រើនជាងគេ ពោលគឺមាន​ចំណែកទីផ្សារ​​រហូតដល់​ទៅជិត ៦១% នៃទីផ្សារ​នាំចេញសរុប ខណៈដែល​​ការនាំចេញ​បន្លែផ្លែឈើ​ទៅកាន់ប្រទេសក្បែរខាង​ដូចជា​កម្ពុជា និងឡាវវិញ គឺមានការធ្លាក់ចុះ​ជិត ៣០%។

ទន្ទឹមនឹង​នេះ ការនាំចេញទៅកាន់ទីផ្សារ​ប្រទេសផ្សេងៗទៀត​ ក៏មានការកើនឡើងដែរ ដោយការនាំចេញបន្លែ ផ្លែឈើ​របស់វៀតណាម​ទៅថៃ វិញ​សម្រេចបាន ជិត ៥៨លាន​ដុល្លារ កើនឡើងដល់ទៅ ជាង ២៤៤% ខណៈដែលការនាំចេញទៅកូវ៉េខាងត្បូង មាន ជិត​៥៥លាន​ដុល្លារ កើនឡើង​ជាង​២៥%។ រីឯការនាំចេញ ទៅជប៉ុនវិញ មានជាង​៤៦លានដុល្លារ កើនជាង​២៦% ខណៈការនាំចេញទៅហូឡង់ គឺមាន​២៨លានដុល្លារ កើនជាង​២៨%។

វៀតណាម​ក៏បាន​ជំរុញ​ឲ្យក្រុមហ៊ុន​ក្នុងស្រុក​ផលិតកែច្នៃ បន្លែផ្លែឈើ​សម្រាប់​នាំចេញបន្ថែមទៀតផងដែរ ដោយការនាំចេញរំពឹងថា នឹងស្ទុះងើបឡើងវិញខ្លាំង​នៅចុងឆ្នាំនេះ ក្រោយពេលដែល​ការរីករាលដាល​នៃកូវីដ-១៩​ អាចគ្រប់គ្រងបាន។

ក្រៅពីការនាំចេញបន្លែផ្លែឈើនេះដែរ វៀតណាម ក៏រំពឹងថា នឹងក្លាយជា​ប្រទេស​នាំចេញអង្ករ​នាំមុខគេ​បង្អស់មួយផងដែរ ខណៈដែល​នៅឆ្នាំនេះ វៀតណាម​រំពឹងថា នឹងអាចនាំចេញអង្ករ​បានដល់ ៧លានតោន។ ហើយបើគិត​ត្រឹម៥ខែ​​នៅឆ្នាំនេះ វៀតណាម​សម្រេចបាន​ការនាំចេញ​ជាង ៣លាន​តោន កើនឡើង ១១% បើគិតជាទឹកប្រាក់​មានតម្លៃសរុបជាង ១ពាន់​ ៤រយលានដុល្លារអាមេរិក កើនឡើងជាង ២៥% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕


(បកប្រែដោយវិច្ឆិកា)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤