Trending now

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជានិងថៃទទួលបានសមិទ្ធិផលជាច្រើន

12:05 | 09/08/2019 (យោងតាម FN សរុបដោយវិច្ឆិកា)

របាយការណ៍ទំហំពាណិជ្ជកម្មកម្ពុជា-ថៃពីស្ថានពាណិជ្ជកម្មថៃប្រចាំកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានជាង៤ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាកើនឡើងជាង៥០%។

លោក Prayuth Chan-ocha និង លោក ហ៊ុន សែន


យោងតាមរបាយការណ៍ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ពីស្ថានពាណិជ្ជកម្មថៃប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា-ថៃ សម្រេចបានជាង៤ពាន់លានដុល្លារអាមេរិក ហើយអ្វីដែលគួរឲ្យគត់សម្គាល់នោះ កម្ពុជាបាននាំចេញកើនឡើងជាង៥០ភាគរយ។

របាយការណ៍បង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ មានចំនួន៤,១៥៤.៤៦លានដុល្លារ កើនឡើង៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានត្រឹមតែ៣,៨៧៥.៨៧លានដុល្លារ។

ក្នុងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារនោះ មានកម្ពុជានាំចេលទៅប្រទេសថៃ ចំនួន៦៨៤.៨៥លានដុល្លារ កើនឡើង៥២ភាគរយ ពី៤៥០.៦៦ នៅឆ្នាំ២០១៨។ ចំណែកឯកម្ពុជានាំចូលពីថៃ មានរហូតដល់ ៣,៤៦៩.៦១លានដុល្លារ កើតឡើងជាង១ភាគរយ ពី៣,៤២៥.២១លានដុល្លារ នៅឆ្នាំ២០១៨។

សូមបញ្ជាក់ថា កម្ពុជានិងថៃ គឺជាប្រទេសភូមិផងរបងតែមួយ មានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លា ដូចប្រទេសវៀតណាមផងដែរ។ ផលិតផលដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះជាដើម៕

(យោងតាម FN សរុបដោយវិច្ឆិកា)

(យោងតាម FN សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤