Trending now

កូរ៉េ​ខាងត្បូងបន្ត​ជួយ​កម្ពុជា​​លើ​គម្រោង​អភិវឌ្ឍ​​ប្រព័ន្ធ​សេវា​ការងារ​សាធារណៈ​​

20:46 | 25/06/2019 (យោងតាម vayofm សរុបដោយវិច្ឆិកា)

ក្រសួងការងារកម្ពុជា បានបញ្ជាក់ថា កូរ៉េខាងត្បូងបន្តជួយកម្ពុជាលើគម្រោងអភិវឌ្ឍប្រព័ន្ធសេវាការងារសាធារណៈ រហូតដល់ឆ្នាំ២០២០ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយកម្ពុជាបន្តទៀត ពិសេសគឺការបន្តគម្រោង ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ នេះតែម្ដង។

កូរ៉េ​ខាងត្បូងបន្ត​ជួយ​កម្ពុជា​​លើ​គម្រោង​អភិវឌ្ឍ​​ប្រព័ន្ធ​សេវា​ការងារ​សាធារណៈ​​

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង លើ​ការដាក់ឱ្យ​ដំណើរការ​អនុវត្ត​គម្រោង «​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅថា "PES System" ក្រោម​គម្រោង Korea - Cambodia WorkNet ដំណាក់កាល​ទី​២ (២០១៩ - ២០២០)​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ហៃ ហ៊ុន​ឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ជាមួយ​លោក យ៉ាង ស៊ុង​ជុន (Yang Seungjun) ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការអភិវឌ្ឍ នៃ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្រោម​វត្តមាន អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ទី​ស្ដី​ក្រសួង​ការងារ នា​ថ្ងៃរសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​នាឱកាស​នោះ លោក អ៊ិត សំហេង ក៏បាន​លើកឡើងថា នាពេល​កន្លងមក​កម្ពុ​ជា​-​កូរ៉េខាងត្បូង មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា និង​ជា​ដៃគូ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ដោយ​ភាគី​កូរ៉េខាងត្បូង​បានទទួល​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ទីនោះ​ជា​បន្តបន្ទាប់ រហូតដល់់​ពេលបច្ចុប្បន្ន​ចំនួន​ពលករ​កម្ពុជា ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េខាងត្បូង បាន​កើន​ដល់​ប្រមាណ​ជិត ៦​ម៉ឺន​នាក់​។ លោក​បន្តថា តាមរយៈ​ការធ្វើដំណើរ​ទៅសួរសុខទុក្ខ​របស់​ព​លករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េខាងត្បូង​កន្លងមក លោក​មើលឃើញថា ពលករ​កម្ពុជា​នៅ​ទីនោះ​ពិតជា​បានរស់នៅ​យ៉ាង​សុខ​សប្បាយ និង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​ថែមទៀត ដែល​ជួយ​ជំរុញ​ជីវភាព​រស់នៅ​របស់​ពួកគេ និង​គ្រួសារ​កាន់តែ​ល្អ​ប្រសើរឡើង​។ ពាក់ព័ន្ធ​នឹង​គម្រោង "​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅថា "PES System" នេះ ត្រូវបាន​លោក អ៊ិត សំហេង គាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង និង​បាន​ស្នើឱ្យ​ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរ​ភាគី ខិតខំ​ធ្វើ​ការងារ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​សម្រេចបាន​ជោគជ័យ​សម្រាប់​ប្រទេសជាតិ​ទាំងពីរ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េខាងត្បូង​។៕

(យោងតាម vayofm សរុបដោយវិច្ឆិកា)

(យោងតាម vayofm សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤