Trending now

កិច្ចសន្ទនាប្រចាំឆ្នាំអាស៊ាន - នូវែលសេឡង់លើកទី ២៧ នៅកម្ពុជា

14:26 | 22/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អាស៊ាននិងនូវែលសេឡង់បានយល់ព្រមវាយតម្លៃការអនុវត្តនិងចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) ព្រមទាំងខិតខំបញ្ចប់ការចរចារ RCEP នៅឆ្នាំ ២០២០ ។

តំណាងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ VN+)

កិច្ចពិភាក្សាប្រចាំឆ្នាំអាស៊ាន - នូវែលសេឡង់លើកទី ២៧ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ ២១ ខែកុម្ភៈនៅកម្ពុជា ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាននិងនូវែលសេឡង់។

ក្នុងជំនួបពិភាក្សានេះ ប្រទេសនូវែលសេឡង់បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីស្នូល របស់អាស៊ាននៅក្នុងតំបន់ ហើយវាយតម្លៃខ្ពស់ចំពោះឯកសារទស្សនៈរបស់អាស៊ានស្តីពីតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក ព្រមទាំងស្នើពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសេដ្ឋកិច្ចប្រជាជននិងបរិស្ថានដែល ក្នុងនោះផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងសន្តិសុខព្រំដែននិងបញ្ចប់កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន - នូវែលសេឡង់។

ទាក់ទងនឹងសន្តិសុខព្រំដែននិងស្ថានភាពអន្តរជាតិនិងក្នុងតំបន់ ភាគីទាំងពីរបានរំលឹកឡើងវិញនូវទស្សនៈស្តីពីសមុទ្រខាងកើតដែលបានលើកឡើងនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (ខែមករា ឆ្នាំ២០២០) ដែលក្នុងនោះបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងអនុវត្តយ៉ាងមឹងម៉ាត់និងពេញលេញសេចក្តីថ្លែងការណ៍ DOC រួមទាំងចរចាយ៉ាងសកម្មដើម្បីកសាងក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត COC ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

នូវែលសេឡង់បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងជំនួយមនុស្សធម៌នៅរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា​និងគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៃឧបទ្វីបកូរ៉េផងដែរ។ នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរក៏បានចែករំលែកក្តីកង្វល់អំពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (Covid-19) លើពិភពលោកនិងតំបន់ដោយបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បតដ៏កាចសាហាវនេះ។

ក្នុងនាមជាប្រធានអាស៊ាន​២០២០ វៀតណាមបានចែករំលែកអំពីប្រធានបទនិងអាទិភាពនិងគំនិតផ្តួចផ្តើមរបស់អាស៊ាននៅឆ្នាំ ២០២០ ដោយអះអាងថានឹងបន្តជំរុញទំនាក់ទំនងជិតស្និទ្ធរវាងអាស៊ាននិងនូវែលសេឡង់ រួមទាំងសម្របខ្លួនយ៉ាងសកម្មទៅនឹងសភាពការណ៍អស្ថិរភាពក្នុងតំបន់និងអន្តរជាតិផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤